រថយន្ត

ក្រុមហ៊ុន Hyundai វិនិយោគ ៣៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍរថយន្តបើកបរដោយខ្លួនឯង

BY
autoadmin
October 19, 2019

ក្រុមហ៊ុនហ៊ីយ៉ាន់ម៉ូធ័រដាយគ្រុប (Hyundai Motor Group) បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគ ៤១ ទ្រីលានវ៉ុន (៣៥ពាន់លានដុល្លារ) ជាមួយគ្រឿងចល័ត និងបច្ចេកវិទ្យាយានយន្តផ្សេងៗទៀត នៅឆ្នាំ២០២៥ ។ វាជាការខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតា ដើម្បីក្លាយជាការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តបើកបរដោយខ្លួនឯង ដែលបានទទួលការគាំទ្រពីរដ្ឋាភិបាលផងដែរ។

ផែនការដែលក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននិយាយ រួមបញ្ចូលទាំងរថយន្តបើកបរខ្លួនឯង, រថយន្តភ្ជាប់បណ្តាញ និងអគ្គិសនី ក៏ដូចជាបច្ចេកវិទ្យាសម្រាប់ការចែករំលែកការជិះ ដែលគម្រោងនេះចេញឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត និងសាខារបស់ខ្លួនចំនួន ២ បានប្រកាសការវិនិយោគចំនួន ១.៦ពាន់លានដុល្លារ ក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរដោយខ្លួនឯង Aptiv (APTV.N) ។

រដ្ឋាភិបាលកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅលើទូកតែមួយនេះផងដែរ ដោយប្រកាសផ្តល់ថវិកាបន្ថែមសម្រាប់បច្ចេកវិទ្យាយានយន្តស្វ័យភាព ដោយប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រកាសកាលពីថ្ងៃអង្គារថា លោករំពឹងថារថយន្តបើកបរដោយខ្លួនឯងនឹងមានចំនួនពាក់កណ្តាលនៃរថយន្តថ្មីនៅលើដងផ្លូវរបស់ប្រទេសនៅ ឆ្នាំ២០៣០ ៕

អត្ថបទ៖ លីដា

Share This Post: