ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    “អត្តឃាត” គឺជាបុព្វហេតុទី២ នៃការស្លាប់ចំពោះមនុស្សវ័យក្មេង

    BY autoadmin October 21, 2019
    “អត្តឃាត” គឺជាបុព្វហេតុទី២ នៃការស្លាប់ចំពោះមនុស្សវ័យក្មេង

    របាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ ដែលចេញផ្សាយកាលពីសប្ដាហ៍មុនបាននិយាយថា អត្រានៃការធ្វើអត្តឃាតបានកើនឡើង ៥៦% ចំពោះមនុស្ស ដែលមានអាយុពី ១០ ទៅ ២៤ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំ មកនេះ។ របាយការណ៍បានរកឃើញថា ការធ្វើអត្តឃាត គឺជាបុព្វហេតុ ទី២ នៃការស្លាប់ចំពោះមនុស្សវ័យក្មេង។ ក្នុងនោះផងដែរអត្រាយុវវ័យ និងមនុស្សពេញវ័យមានស្ថេរភាពពី ឆ្នាំ២០០០ ដល់ ២០០៧ ប៉ុន្តែចន្លោះពី ឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៧ ចំនួនបានកើនឡើងពី ៦.៨នាក់ ក្នុង ១០០,០០០នាក់ ដល់ ១០.៦ ក្នុងចំណោម ១០០,០០០នាក់។

    ចាប់ពី ឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ អត្រាធ្វើអត្តឃាតបានកើនឡើងជាមធ្យម ៣% ក្នុងមួយឆ្នាំ ហើយចាប់ពី ឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧ អត្រាអាយុប្រជាសាស្ត្រ (ពី១០-២៤) មានកំណើន ៧% ជារៀងរាល់ឆ្នាំ។ របាយការណ៍បានបន្តថា ខណៈអត្រាមនុស្សឃាតមានខ្ពស់ជាងអត្រាធ្វើអត្តឃាតក្នុងវ័យ ១០ ដល់ ២៤ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ ២០០៩, អត្រាធ្វើអត្តឃាតបានកើនលើសអត្រាមនុស្សឃាត ពីឆ្នាំ២០១១ ដល់ ២០១៧ ។ អត្រាមនុស្សឃាតចំពោះមនុស្សវ័យក្មេងបានធ្លាក់ចុះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៤ ប៉ុន្តែបានកើនឡើងខ្ពស់នៅ ឆ្នាំ២០១៧ ។

    របាយការណ៍ថ្មីរបស់ CDC បានធ្វើឡើងបន្ទាប់ពីប្រធានសង្កាត់ Brooklyn លោក Eric Adams, អ្នកតស៊ូមតិសាធារណៈ Advocate Jumaane Williams និងអ្នកអប់រំ និងសិស្សដទៃទៀត ជម្រុញឱ្យអភិបាលលោក Andrew Cuomo ចុះហត្ថលេខាលើសេចក្ដីព្រាង ដែលនឹងបង្កើតឱ្យមានក្រុមការងារពិសេសមួយ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងធ្វើអត្តឃាតក្នុងចំណោមយុវវ័យស្បែកខ្មៅ។ ចលនានេះបានលេចឡើង បន្ទាប់ពីវិទ្យាស្ថាន McSilver នៃសាកលវិទ្យាល័យញូវយ៉ក ដែលបានរកឃើញថា អត្រាប៉ុនប៉ងធ្វើអត្តឃាតក្នុងចំណោមនិស្សិតស្បែកខ្មៅបានកើនឡើងជាង ៧០% ពីឆ្នាំ១៩៩១ ដល់ ឆ្នាំ២០១៧ ៕

    អត្ថបទ៖ លីដា

    Share This Post: