ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អធិរាជ Naruhito ប្រកាសឡើងគ្រងរាជ្យជាផ្លូវការ នៅក្នុងពិធីរាជាភិសេកតាមប្រពៃណីជប៉ុន

    BY autoadmin October 22, 2019
    អធិរាជ Naruhito ប្រកាសឡើងគ្រងរាជ្យជាផ្លូវការ នៅក្នុងពិធីរាជាភិសេកតាមប្រពៃណីជប៉ុន

    ពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito បានធ្វើឡើង នៅឯវិមានអធិរាជ ក្នុងទីក្រុងតូក្យូ។ ព្រះអង្គបានយល់ព្រមបន្តវេនពីព្រះរាជបិតារបស់ទ្រង់ កាលពីខែឧសភា ហើយថ្ងៃនេះ គឺជាថ្ងៃដែលទ្រង់ត្រូវគ្រងរាជបល្ល័ង្គ Takamikura ជាផ្លូវការ ក្នុងពិធីរាជាភិសេកតាមប្រពៃណីជប៉ុន បូករួមទាំងការប្រកាសជាផ្លូវការនៃការឡើងសោយរាជ្យ។

    ពិធីយាងកាន់តំណែងរបស់ទ្រង់ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីមេដឹកនាំជប៉ុន, ឥស្សរជន និងសែស្រឡាយរាជវង្ស មកពីជុំវិញពិភពលោក។ នៅព្រឹកថ្ងៃអង្គារនេះអធិរាជ Naruhito បានយានទៅទីសក្ការៈនៃព្រះបរមរាជវាំង ដែលជាកន្លែងដែលទ្រង់នឹងទូលថ្វាយទៅព្រះអាទិទេពព្រះអាទិត្យ ព្រលឹងនៃបុព្វបុរស និងអាទិទេពផ្សេងៗ ពីដំណឹងនៃពិធីរាជាភិសេកនេះ។ ព្រះចៅអធិរាជក៏បានយាងទៅទស្សនាទីសក្ការៈចំនួនបីដាច់ដោយឡែកពីគ្នា។ ពិធីនេះត្រូវបានចូលរួមដោយ​​ព្រះអង្គម្ចាស់​មកុដរាជ្យ Fumihito និងសមាជិកគ្រួសារអធិរាជដទៃទៀត ក៏ដូចជាមេដឹកនាំប្រទេសផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: