ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Thai Airways ប្រកាសលុបចោលផ្លូវចំនួន៦ខ្សែ ទៅកាន់ទិសដៅប្រទេសអាស៊ានចំនួន ៤

    BY autoadmin October 22, 2019
    ក្រុមហ៊ុន Thai Airways ប្រកាសលុបចោលផ្លូវចំនួន៦ខ្សែ ទៅកាន់ទិសដៅប្រទេសអាស៊ានចំនួន ៤

    ប្រធានក្រុមហ៊ុន Thai Airways International មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងលុបចោលជើងហោះហើរចំនួន ៦ខ្សែ ទៅកាន់ប្រទេសឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ កាសែត The Nation បានរាយការណ៍ថា លោក Sumeth Damrongchaitham និយាយថា ផ្លូវដែលលុបគឺចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ទៅកាន់ទីក្រុងវៀងច័ន្ទ ហ្លួងប្រាបាង ភ្នំពេញ ហាណូយ ហូជីមិញ និងយ៉ាំងហ្គោន។

    លោក Sumeth Damrongchaitham បាននិយាយថា៖ “ផ្លូវទាំងនេះត្រូវបានគ្របដណ្តប់ដោយជើងហោះហើរមួយចំនួនតូច ហើយមានអតិថិជនតិច។ នៅពេលផែនការលុបចោលត្រូវបានបញ្ចប់ THAI (Thai Airways) នឹងចាត់តាំងក្រុមហ៊ុនអាកាសចរណ៍ Thai Smile Air ដើម្បីគ្របដណ្តប់លើផ្លូវទាំងនេះជំនួសវិញ។ លោក Sumeth បានលើកឡើងពីការកើនឡើងនៃការប្រកួតប្រជែង ដែលជាហេតុផលនៅពីក្រោយការសម្រេចចិត្ត និងការលំបាក ដោយសារក្រុមហ៊ុនអាកាសចរណ៍គូប្រជែង ពួកគេទម្លាក់ថ្លៃដើម្បីនាំមុខគូប្រជែងដទៃ។

    លោកបន្ថែមថា THAI ត្រូវកែសម្រួលយុទ្ធសាស្ត្រផងដែរ ដើម្បីរក្សាអត្រាការកក់របស់ភ្ញៀវ។ THAI នឹងផ្តោតលើការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយរហូតដល់ដំណាច់ឆ្នាំ។ តម្លៃរបស់ THAI នៅឆ្នាំនេះត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតទាប ហើយប្រសិនបើយុទ្ធសាស្ត្រនេះមិនដំណើរការ គាត់អាចនឹងមានទិសដៅផ្សេងដូចជាស្វែងរកដៃគូកាន់តែច្រើន សម្រាប់ការទិញសំបុត្រ បង្កើនបណ្តាញអ៊ីនធឺណេត ឬផ្តល់សិទ្ធិដល់អ្នកហោះហើរញឹកញាប់៕

    អត្ថបទ៖ លីដា

    Share This Post: