ខ្មែរណូត

ស្វែងរក

  • កីឡា

    ស្របពេល Neymar បង្ហើបអារម្មណ៍ចង់ចាកចេញពី PSG មានក្លឹបយក្សធំៗ 3 គ្រោងនឹងប្រជែងគ្នាដណ្ដើម Neymar

    BY Khmernote Media April 3, 2018
    ស្របពេល Neymar បង្ហើបអារម្មណ៍ចង់ចាកចេញពី PSG មានក្លឹបយក្សធំៗ 3 គ្រោងនឹងប្រជែងគ្នាដណ្ដើម Neymar

    ខ្សែប្រយុទ្ធ Neymar ចង់ចាកចេញពីក្លឹបអ្នកមានបារាំង PSG នៅក្នុងរដូវក្ដៅខាងមុខនេះ ខណៈដែលពេលនេះខ្សែប្រយុទ្ធ Neymar កំពុងពិចារណាលើផែនការទី 2 របស់គេទាក់ទងនឹងផ្ទេរទៅកាន់ក្លឹបយក្ស Manchester United ឫក៏ក្លឹប Manchester City។

    យោងតាមសារពត៌មាន Don Balon បានអោយដឹងថា៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងពិចារណាក្នុងការជ្រើសរើសក្លឹបដែលរូបគេមានបំណងចង់លេងនៅក្នុងរដូវកាលក្រោយ ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងតាមចែចូវរូបគេហើយក្លឹបយក្សនៅក្នុងទីក្រុង Madrid មួយនេះគ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG នៅក្នុងរដូវកាលក្រោយនេះ។

    ដូចគ្នានឹងនោះដែរក្លឹបយក្សប្រចាំលីគកំពូល Premier League គឺក្លឹប Manchester United និងក្លឹប Manchester City ក៏មិនបោះបង់ឱកាសក្នុងការប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Neymar ដូចគ្នា។ ក្លឹប Real Madrid, Manchester United, Manchester City នឹងប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Neymar នៅក្នុងរដូវកាលក្រោយនេះ បន្ទាប់ពី Neymar បង្ហើបពីអារម្មណ៍ក្នុងការចង់ចាកចេញពីក្លឹប PSG។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay