ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាស្រ្តាចារ្យម្នាក់នេះជាអ្នកបង្កើតប្រដាប់វាស់ជាតិស្ករកាលពី ៤០ឆ្នាំមុន ហើយគាត់ត្រូវចំណាយពេល ១៣ឆ្នាំបន្ថែមទៀត ទម្រាំបានឈ្នះក្ដីចំណែកយុត្តិធម៌ចំនួន ២លានផោន

    BY autoadmin October 24, 2019
    សាស្រ្តាចារ្យម្នាក់នេះជាអ្នកបង្កើតប្រដាប់វាស់ជាតិស្ករកាលពី ៤០ឆ្នាំមុន ហើយគាត់ត្រូវចំណាយពេល ១៣ឆ្នាំបន្ថែមទៀត ទម្រាំបានឈ្នះក្ដីចំណែកយុត្តិធម៌ចំនួន ២លានផោន

    អ្នកវិទ្យាសាស្ត្រដែលបានបង្កើតបច្ចេកវិទ្យាត្រួសត្រាយផ្លូវ ដើម្បីធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមកាលពី ៤០ឆ្នាំមុន ទីបំផុតពេលនេះគាត់បានទទួលសំណងចំនួន ២លានផោន (២.៥៨លានដុល្លារអាមេរិក) បន្ទាប់ពីការតស៊ូតាមផ្លូវច្បាប់អស់រយៈពេល ១៣ឆ្នាំ។ លោកសាស្រ្តាចារ្យ Ian Shanks អាយុ ៧១ឆ្នាំ មកពី Dundee ប្រទេសស្កុតឡេន ជាអ្នកដែលបានបង្កើតឧបករណ៍ សម្រាប់វាស់កំហាប់គ្លុយកូសក្នុងឈាម និងវត្ថុរាវផ្សេងៗទៀត ដែលកាលនោះគាត់កំពុងធ្វើការឱ្យក្រុមហ៊ុន Unilever នៅ Bedfordshire ក្នុងទសវត្ស ឆ្នាំ១៩៨០។

    ប៉ុន្តែជាច្រើនឆ្នាំមកនេះគាត់មិនដែលទទួលបានសំណងអ្វីនោះទេ ហើយ Unilever បានផលចំណេញពីប៉ាតង់រហូតដល់ទៅ ២៤លានផោន ឯណោះ ហើយប្រសិបើគិតទៅតម្លៃនោះអាចកើនដល់ ១ពាន់លានផោន បើការបង្កើតរបស់គាត់ត្រូវបានធ្វើអាជីវកម្មពេញលេញ។ សម្រាប់មូលហេតុដែលគាត់ទើបតែចាប់ផ្ដើមទាមទារសំណង ១៣ឆ្នាំ ចុងក្រោយនេះ គឺដោយសារតែ ៣០ឆ្នាំមុនច្បាប់ “Patents Act” គឹទើបតែត្រូវបានគេអនុវត្ត ដូច្នេះហើយដើមឡើយគាត់ធ្វើអ្វីគេមិនបាននោះទេ។ ចំណែកច្បាប់ “Patents Act” នេះគឺមានន័យថា រាល់បុគ្គលិកណាដែលបង្កើតអ្វីមួយ ហើយនិយោជិករបស់ពួកគេទទួលបាន “អត្ថប្រយោជន៍លេចធ្លោ” ពីវា នឹងត្រូវចែកចំណែកដោយ “យុត្តិធម៌” ទៅកាន់បុគ្គលិកនោះដែរ ពោលគឺបុគ្គលិកនោះត្រូវមានចំណែក។

    ក្នុងនោះផងដែរកាលពី ឆ្នាំ១៩៨២ លោក Ian Shanks បានបង្កើតឧបករណ៍គំរូ ដែលកាលនោះគេហៅថា electrochemical capillary fill device (ECFD) ហើយក្រោយមកបច្ចេកវិទ្យា ECFD របស់គាត់បានបង្ហាញខ្លួននៅក្នុងផលិតផលធ្វើតេស្តគ្លុយកូស ដែលភាគច្រើនត្រូវបានប្រើដោយអ្នកជំងឺទឹកនោមផ្អែម ដើម្បីតាមដានស្ថានភាពរបស់ពួកគេ។ លោកបានចាប់ផ្ដើមប្ដឹងតាំងពី ឆ្នាំ២០០៦ ប៉ុន្តែគ្មាននរណារវល់ជាមួយគាត់នោះទេ លុះមកដល់ឆ្នាំ២០១៩នេះ ទើបគាត់ទទួលបានសំណង។ គាត់បាននិយាយថា គាត់ពេញចិត្តនឹងសំណងនេះ វាគ្រាន់បើជាងត្រូវចាញ់ក្រុមហ៊ុន Unilever លើច្បាប់ “Patents Act” ថ្វីបើគាត់មិនតវ៉ាថា សិទ្ធិនៃការបង្កើតរបស់គាត់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Unilever ៕

    អត្ថបទ៖ លីដា

    Share This Post: