ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅចាំសិស្សស្រីដែលត្រូវគេដុតសម្លាប់ទាំងរស់ម្នាក់នេះទេ? ពេលនេះតុលាការសម្រេចកាត់ទោសពួកជនល្មើសទាំង ១៦នាក់ប្រហារជីវិត

    BY autoadmin October 24, 2019
    នៅចាំសិស្សស្រីដែលត្រូវគេដុតសម្លាប់ទាំងរស់ម្នាក់នេះទេ? ពេលនេះតុលាការសម្រេចកាត់ទោសពួកជនល្មើសទាំង ១៦នាក់ប្រហារជីវិត

    បង់ក្លាដែស៖ រដ្ឋអាជ្ញាបាននិយាយថា មនុស្ស ១៦នាក់ រួមមានទាំងនាយកសាលាសាសនាម្នាក់ ត្រូវបានគេសម្រេចកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍នេះ ពីបទឃាតកម្មលើក្មេងស្រីជំទង់អាយុ ១៨ឆ្នាំម្នាក់។ ដើមហេតុគឺនាយកនោះបានយាយីផ្លូវភេទនាង ហើយនាង Nusrat Jahan បានប្ដឹងនាយកម្នាក់នោះ។ រឿងរ៉ាវបន្ទាប់គឺនាយកសាលានោះបង្ខំឱ្យនាងដកពាក្យបណ្ដឹង ប៉ុន្ដែនាងមិនព្រមនោះទេ ទើបនាយកនិងបក្ខពួកបានរៀបគម្រោងបោកនាងឱ្យឡើងទៅដំបូលសាលា។

    ក្រុមឃាតករបានចាក់ប្រេងកាតទៅលើនាង ហើយបានដុតនាងទាំងរស់នៅលើដំបូលសាលា Madrasa កាលពីខែមេសា នៅភាគអាគ្នេយ៍នៃស្រុក Feni ។ រដ្ឋអាជ្ញាសាធារណៈលោក Hafez Ahmed បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីការប្រកាសសាលក្រមថា៖ “យើងសប្បាយចិត្តនឹងការកាត់សេចក្តីនេះ” ។ ប៉ូលីសបាននិយាយថា នៅក្នុងការសាកសួរចម្លើយជនល្មើសទាំងនោះ ឃាតកម្មត្រូវបានធ្វើឡើងតាមបញ្ជារបស់នាយកសាលា។ មរណភាពរបស់ Nusrat Jahan បានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈ និងមហាបាតុកម្ម ដែលអំពាវនាវឱ្យអ្នកដែលសម្លាប់នាងត្រូវចាប់យកមកផ្តន្ទាទោស។

    ក្រុមគ្រួសាររបស់នាងបាននិយាយថា នាងបានប្រឈមមុខនឹងសម្ពាធក្នុងការដកពាក្យបណ្តឹងទៅប៉ូលីសកាលពីខែមីនា ដោយចោទប្រកាន់នាយកសាលាពីបទប៉ុនប៉ងរំលោភ ហើយករណីដុតសម្លាប់នេះផងដែរ។ យ៉ាងណាមិញនាយករដ្ឋមន្រ្តីរបស់ប្រទេស Sheikh Hasina ក៏បានជួបក្រុមគ្រួសាររបស់នាង ហើយបានប្តេជ្ញាថានឹងនាំឃាតករទៅផ្តន្ទាទោសឱ្យបាន។ ហើយពេលនេះពួកគេទាំងអស់ត្រូវបានកាត់ទោសប្រហារជីវិត៕

    អត្ថបទ៖ លីដា

    Share This Post: