ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្លាប់ទាំង ៣៩នាក់ដែលគេប្រទះឃើញក្នុងរថយន្ដដឹកទំនិញនៅអង់គ្លេស ត្រូវបានគេបញ្ជាក់ថាជាជនជាតិចិន ហើយវាអាចជាករណីជួញដូរមនុស្ស

    BY autoadmin October 25, 2019
    អ្នកស្លាប់ទាំង ៣៩នាក់ដែលគេប្រទះឃើញក្នុងរថយន្ដដឹកទំនិញនៅអង់គ្លេស ត្រូវបានគេបញ្ជាក់ថាជាជនជាតិចិន ហើយវាអាចជាករណីជួញដូរមនុស្ស

    អ្នកស្លាប់ទាំង ៣៩នាក់ ក្នុងនោះមានស្ដ្រី ៨នាក់ និងបុរស ៣១នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្ដដឹកទំនិញបំពាក់ប្រព័ន្ធបង្កកមួយ ក្នុងទីក្រុង Essex ប្រទេសអង់គ្លេស ត្រូវបានប៉ូលីសអង់គ្លេសបញ្ជាក់ថា ជាជនជាតិចិន។ កាលៈទេសៈពេញលេញជុំវិញការស្លាប់របស់ពួកគេ និងមូលហេតុនៃការធ្វើដំណើរនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឧប្បត្តិហេតុនេះត្រូវបានគេជឿជាក់ថាជាករណីនៃការជួញដូរមនុស្ស ហើយកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា មនុស្សទាំង ៣៩នាក់ អាចត្រូវបានកកដល់ស្លាប់នៅក្នុងឡាននោះ ដោយសារសីតុណ្ហភាពរបស់វាគឺទាបដល់ -២៥អង្សាសេ (-១៣ហ្វារិនហៃ) ។

    បន្ទាប់ពីការរកឃើញនេះស្ថានទូតចិននៅទីក្រុងឡុងដ៍បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា “យើងអានដោយអស់ពីចិត្តនូវរបាយការណ៍អំពីការស្លាប់របស់មនុស្ស ៣៩នាក់ នៅ Essex ប្រទេសអង់គ្លេស។ យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប៉ូលីសអង់គ្លេស ដើម្បីស្វែងរកការបញ្ជាក់ និងការបញ្ជាក់ពីរបាយការណ៍ដែលពាក់ព័ន្ធ” ។ ក្នុងហេតុការណ៍នេះអ្នកបើកឡានដឹកទំនិញជនជាតិអៀរឡង់ខាងជើងឈ្មោះ Morris Robinson អាយុ ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទសង្ស័យឃាតកម្ម។ ប៉ូលីសក៏បានបញ្ជាក់ផងដែរថា ពួកគេបានឆែកឆេរអចលនទ្រព្យចំនួន ៣ ទាក់ទងនឹងតៃកុងឡាននៅ County Armagh ប្រទេសអៀរឡង់ខាងជើង។

    គួរ​ឱ្យដឹងដែរថា ឧប្បត្តិហេតុនេះគឺជាសោកនាដកម្មនៃការរត់ពន្ធមនុស្សដ៏អាក្រក់បំផុតនៅអង់គ្លេស ចាប់តាំងពីសាកសពជនអន្តោប្រវេសន៍ជនជាតិចិនចំនួន ៥៨នាក់ ត្រូវបានគេរកឃើញនៅក្នុងធុងមួយ នៅឯទីក្រុង Dover រដ្ឋ Kent ក្នុង ឆ្នាំ២០០០ ដែលកាលនោះមានតែយុវជនពីរនាក់ប៉ុណ្ណោះដែលបានរួចជីវិត៕

    អត្ថបទ៖ លីដា

    Share This Post: