ស្រាវីស្គីដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក ១ដបមានតម្លៃជិត ២លានដុល្លារអាមេរិក
ស្រាវីស្គីមួយដបនេះត្រូវបានដាក់លក់ក្នុងតម្លៃថ្លៃបំផុតគឺ ១.៥លានផោន (១.៩លានដុល្លារអាមេរិក) នៅក្នុងការដេញថ្លៃមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនដេញថ្លៃវត្ថុប្រណីត Sotheby’s ។ វីស្គីនេះមានឈ្មោះថា The Macallan 1926 ដែលមានអាយុកាល ៦០ឆ្នាំ នៅក្នុងប្រអប់ឈើលេខ ២៦៣ ហើយវាត្រូវបានធ្វើឡើងដោយស្រូវសាលី malt តែមួយមុខគត់។ គួរឱ្យដឹងដែរថា វីស្គីធ្វើចេញពីគ្រាប់ធញ្ញជាតិមួយមុខបែបនេះ ភាគច្រើនគឺមានតម្លៃថ្លៃខ្លាំងណាស់។ វីស្គីចេញពីប្រអប់ឈើលេខ ២៦៣ ដដែលនេះក៏ធ្លាប់ត្រូវបានគេដាក់លក់ក្នុងតម្លៃ ១.២ផោន ផងដែរ ដែលវាគឺជាកំណត់ត្រាចាស់។

វាគឺជាស្រាវីស្គី ១ ក្នុងចំណោមស្រាប ៤៦០ដប ដែលកំពុងត្រូវបានបង្ហាញដោយអ្នកប្រមូលទិញអាមេរិកម្នាក់ ដែលបានចំណាយពេល ២០ឆ្នាំ ដើម្បីសាងសង់បន្ទប់រក្សាទុកស្រាមានតម្លៃទាំងនេះ។ វីស្គីក្នុងប្រអប់ឈើលេខ ២៦៣ នេះមានតែ ៤០ដប ប៉ុណ្ណោះលើលោកនេះ ហើយត្រូវបានគេចាត់ទុកថាជា “Holy Grail” ប្រៀបដូចជាកំណប់ស្រាវីស្គីដែលល្អឯក។ ១២ដបត្រូវបានគ្រប់គ្រងដោយយីហោ Peter Blake, ១២ដបផ្សេងទៀតដោយយីហោ Valerio Adami និង ២ដបផ្សេងទៀតត្រូវបានលក់ទៅឱ្យយីហោឯកជនដាច់ដោយលែកពីគ្នា។ ១៤ដប ដែលនៅសេសសល់ រួមទាំងមួយដែលលក់ចេញនេះ ត្រូវបានគ្រប់គ្រងដោយយីហោ The Macallan ដែលជាអ្នកផ្គត់ផ្គង់ស្រា “វិចិត្រ និងកម្រ” របស់ស្កុតឡេន៕

អត្ថបទ៖ លីដា