ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសកតញ្ញូម្នាក់នេះ សុខចិត្តដាំបាយហូបម្នាក់ឯងនៅកន្លែងធ្វើការ ដើម្បីទុកប្រាក់ផ្ញើឱ្យម្ដាយនៅឯស្រុក

    BY autoadmin October 26, 2019
    បុរសកតញ្ញូម្នាក់នេះ សុខចិត្តដាំបាយហូបម្នាក់ឯងនៅកន្លែងធ្វើការ ដើម្បីទុកប្រាក់ផ្ញើឱ្យម្ដាយនៅឯស្រុក

    ម៉ាឡេស៊ី៖ ថ្មីៗនេះមានសហគ្រិនជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Azri Walter បានចែករំលែកសារដ៏រំភើបមួយនៅលើហ្វេសប៊ុក អំពីរបៀបដែលបុគ្គលិករបស់គាត់ម្នាក់បានចម្អិនបាយនៅការិយាល័យ ក្នុងគោលបំណងសន្សំប្រាក់សម្រាប់ម្តាយមេម៉ាយរបស់គាត់។ លោក Azri បានឱ្យដឹងថា បុរសនោះឈ្មោះ Habil ហើយនៅក្នុងរូបភាពដែលគាត់បានបង្ហោះគឺបង្ហាញថា Habil កំពុងសម្លឹងមើលបាយនៅក្នុងឆ្នាំងរបស់គាត់ ដែលគាត់កំពុងដាំហូបនៅក្នុងការិយាល័យ។ រូបភាពនោះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសគឺនៅពេលដែលអ្នកលេងបណ្ដាញទាំងនោះបានដឹងមូលហេតុពិតរបស់បុរសកតញ្ញូនេះ។

    តាមសម្ដីរបស់លោក Azri Walter បានប្រាប់ថា ដំបូងឡើងគាត់មានការចម្លែកចិត្តដោយសារ Habil ទើបតែបើកប្រាក់ខែប្រហែល ២៤០ដុល្លារអាមរិក របស់គាត់សោះ ហេតុអ្វីគាត់ត្រូវមកហូបបាយក្នុងការិយាល័យបែបនេះ? ក្រោយមកលោក Habil ក៏បានរៀបរាប់ពីមូលហេតុរបស់គាត់ទៅឱ្យមេរបស់គាត់។ លោក Habil បានរៀបរាប់ថា គាត់ទុកប្រាក់ខែរបស់គាត់ដើម្បីផ្ញើឱ្យម្ដាយនៅ Kuala Lipis រដ្ឋ Pahang ។ គាត់បន្ថែមថា ម្ដាយគាត់មិនដែលសុំអ្វីពីគាត់នោះទេ ប៉ុន្តែគាត់មានអារម្មណ៍ថាមិនគប្បី។ ដូច្នេះហើយគាត់គិតថាបើឱ្យប្រាក់ខែនេះទៅម្ដាយគាត់ ម្ដាយគាត់អាចសម្រាលបន្ទុក ឬទិញអ្វីដែលចង់បានដូចជា៖ ខោអាវ, អាហារ ឬផ្គត់ផ្គង់ប្អូនៗរបស់គាត់។

    មេរបស់គាត់ក៏បានរំភើបចិត្តចំពោះភាពដឹងគុណនេះ ហើយបានឱប Habil និងបានចុះទៅទិញម្ហូបមកហូបជុំគ្នាជាមួយបុគ្គលិកគាត់ម្នាក់នេះ ក៏ដូចជាចែករំលែករឿងនេះទៅក្នុងបណ្ដាញដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹង។ គួរឱ្យដឹងដែរថា Habil ចាប់ផ្ដើមរកការងារចិញ្ចឹមខ្លួនតាំងតែពីអាយុ ១៩ឆ្នាំ ហើយគាត់ជាកូនដែលដឹងគុណម្ដាយ ដែលគ្រប់គ្នាគួរឱ្យយកគំរូតាម។ ពាក្យដែលធ្វើឱ្យមេរបសគាត់មានអារម្មណ៍ដក់ជាប់នោះគឺ Habil គាត់បាននិយាយថា “វាមិនអីទេមេ ខ្ញុំមិនដឹងថាម្ដាយខ្ញុំនៅទីនេះបានយូរប៉ុន្មានទៀតទេ។ ដូច្នេះទាន់គាត់នៅទីនេះ ខ្ញុំចង់ធ្វើឱ្យគាត់សប្បាយចិត្ត។ ខ្ញុំមិនមានអ្នកផ្សេងដើម្បីមើលថែរក្សាទេ ដូច្នេះវាមិនអីទេ”៕

    អត្ថបទ៖ លីដា

    Share This Post: