ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី Jack Ma ចង់ប្រកួតវ៉ៃមួយស្មើរជាមួយ Floyd Mayweather

    BY autoadmin October 28, 2019
    មហាសេដ្ឋី Jack Ma ចង់ប្រកួតវ៉ៃមួយស្មើរជាមួយ Floyd Mayweather

    កំពូលអ្នកមានបំផុតរបស់ចិនលោក Jack Ma និយាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយ The Money Team ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យបានបង្ហាញថា ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao និងស្ថាបនិក Alibaba លោក Jack Ma បានហៅឈ្មោះ Floyd Mayweather ហើយ Pacquiao បាននិយាយថា៖ “Floyd Mayweather ប្រសិនបើអ្នកចង់បានការប្រកួតពិតចូរប្រយុទ្ធជាមួយខ្ញុំ។ ប្រសិនបើអ្នកគ្រាន់តែចង់បានការបង្ហាញខ្លួននោះមិត្តរបស់ខ្ញុំ Jack Ma នឹងកំដរអ្នកបាន”។ បន្ទាប់មកគាត់ក៏បានហៅខ្លួន​ឯងថា “The Real Manny Team” ដែលការពិតឃ្លានេះជាតែម lifestyle brand របស់ Floyd Mayweather។

    ក្រោយមកទៀតលោកសេដ្ឋី Ma ក៏បានបន្ទរថា៖ “ខ្ញុំត្រៀមខ្លួនរួចរាល់។ គ្រប់ពេល គ្រប់កន្លែង ក្រុមរបស់ Manny [Pacquiao] គឺត្រៀមខ្លួនជាស្រេច”។ គួររំលឹកដែរថា លោក Ma ទើបតែចូលនិវត្តន៍ពីក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកយក្ស Alibaba កាលពីខែមុន ដោយនិយាយថា គាត់ចង់ចាប់យកចំណូលចិត្តផ្សេងទៀត ដូចជាទៅបង្រៀនវិញជាដើម។ គាត់ក៏ជាអ្នកស្រឡាញ់ក្បាច់គុនដែរ ហើយប្រហែលជាមិនមាននរណាចាប់អារម្មណ៍ថា គាត់ធ្លាប់សម្ដែងរឿងផលិតដោយលោក Jet Li ដែលលោក Ma សម្ដែងជាគ្រូគុនតៃជី “Gong Shou Dao” នោះទេ។

    បើនិយាយពី Floyd Mayweather អ្នកប្រដាល់អាមេរិករូបនេះមានកំណត់ត្រាឈ្នះ ៥០-០ ហើយត្រូវបានគេចាត់ទុកថា ជាកីឡាមួយដែលអស្ចារ្យក្នុងប្រវត្តិសាស្ត្រ។ តាមពិតគាត់ប្រកាសចូលនិវត្តន៍ទៅហើយ ប៉ុន្តែគាត់បានត្រឡប់ពីការចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំមុនសម្រាប់ការប្រយុទ្ធធំៗ។ ហើយនៅក្នុងការប្រកួតចុងក្រោយរបស់គាត់កាលពីដើមឆ្នាំ​ គាត់រកប្រាក់បាន ៩លានដុល្លារសម្រាប់សកម្មភាពតែជាង ២នាទីក្នុងពេលប្រកួតនៅជប៉ុន ជាមួយនិនចាជប៉ុន Tenshin Nasukawa ។ យ៉ាងណាមិញមិនទាន់ឃើញ Mayweather ឆ្លើយតបមកវិញនៅឡើយទេ ប៉ុន្តែជឿជាក់ថាគ្រប់គ្នាសុទ្ធតែរង់ចាំការប្រកួតសងសឹករវាងកំពូលអ្នកប្រដាល់សេដ្ឋី Floyd Mayweather និងស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao ៕

    អត្ថបទ៖ លីដា

    Share This Post: