ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    YouTuber ល្បីឈ្មោះមួយរូប កំពុងដឹកនាំការរៃអង្គាសប្រាក់ដ៏ធំបំផុតនៅក្នុង YouTube ដើម្បីដាំដើមឈើឱ្យបាន ២០លានដើម

    BY autoadmin October 28, 2019
    YouTuber ល្បីឈ្មោះមួយរូប កំពុងដឹកនាំការរៃអង្គាសប្រាក់ដ៏ធំបំផុតនៅក្នុង YouTube ដើម្បីដាំដើមឈើឱ្យបាន ២០លានដើម

    លោក Jimmy ‘Mr.Beast’ Donaldson ដែលជា YouTuber ដ៏ពេញនិយមសម្រាប់សកម្មភាពសប្បុរសធម៌របស់គាត់ ពេលនេះកំពុងដឹកនាំការរៃអង្គាសប្រាក់ដ៏ធំបំផុតនៅក្នុង YouTube ដើម្បីចូលរួមដាំដើមឈើឱ្យបាន ២០លានដើម។ ក្នុងនោះផងដែរអ្នកល្បីឈ្មោះនៅលើ YouTube រួមមាន៖ Mark Rober, Rhett & Link, Marshmello, iJustine, Marques Brownlee, The Slow Mo Guys, Ninja, Simone Giertz, Jacksepticeye, Smarter Every Day និងជាច្រើនទៀត ក៏កំពុងគាំទ្របុព្វហេតុនេះតាមរយៈបណ្តាញរបស់ពួកគេផងដែរ។

    គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០១៩ នៅពេលដែលអ្នកគាំទ្ររបស់ Donaldson ឬ Mr.Beast ជាច្រើននៅលើបណ្ដាញ YouTube, Reddit និង Twitter បានស្នើឱ្យគាត់ដាំដើមឈើឱ្យបាន ២០លានដើម ដើម្បីអបអរសាទរដល់ការទទួលបាន ២០លាន subscribers របស់គាត់។ Donaldson តែងតែជួបប្រទះនូវបញ្ហាប្រឈមបែបនេះក្នុងអាជីពរបស់គាត់ ហើយបានទទួលយកភារកិច្ចនេះភ្លាមៗ។ គាត់ រួមជាមួយមិត្តភក្តិរបស់គាត់ ក៏ព្យាយាមមើលថាតើពួកគេអាចដាំបានប៉ុន្មានដើមក្នុងមួយថ្ងៃ ប៉ុន្តែគឺបានតែ ៣០០ដើមប៉ុណ្ណោះ។ ដូច្នេះដើម្បីបំពេញការងារនេះ Mr.Beast បានបង្កើតការរៃអង្គាសប្រាក់ដ៏ធំបំផុតនៅក្នុង YouTube ដើម្បីឱ្យអ្នកគាំទ្រគាត់ជួយគាត់។

    វិធីគឺងាយៗហើយត្រង់ៗ ដោយ Mr.Beast នឹងបង្ហោះវីដេអូពីពេលនេះតទៅជាមួយនឹងហាស់ថែក #TeamTrees ដើម្បីសុំរៃការរៃអង្គាសប្រាក់ ហើយខាង YouTube ក៏សន្យារ៉ាប់រងរាល់ថ្លៃប្រតិបត្តិការសម្រាប់ការបរិច្ចាគផងដែរ។ ធ្វើបែបនេះ Mr.Beast អាចយកមូលនិធិទាំងនោះប្រគល់ឱ្យអង្គការ Arbor Day Foundation ដែលជាដៃគូ ដែលមានន័យថា ១ដុល្លារ = ដើមឈើ ១ដើម ព្រោះកម្លាំងរបស់ពួកគេទាំងប៉ុណ្ណឹងនាក់មិនអាចដាំបានទាំង ២០លានដើមនោះទេ។ Mr.Beast ក៏រងការរិះគន់ដែរចំពោះបញ្ហានេះ ដោយគេនិយាយថាដើមឈើប៉ុណ្ណឹងវាមិនអាចទប់ការប្រែប្រួលអាកាសធាតុនោះទេ។ ប៉ុន្តែ Mr.Beast បាននិយាយថា ២០លានដើមគឺគ្រាន់បើជាង ០ ព្រោះដោយសារតែយើងមិនធ្វើអ្វីសោះនេះហើយ ទើបយើងជួបបញ្ហានេះ៕

    អត្ថបទ៖ លីដា

    Share This Post: