ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថភ្លើងក្រោមដីដំបូងរបស់វៀតណាមបានចាប់ផ្តើមដំណើរហើយ បន្ទាប់ពីការពន្យាពេលជាច្រើនដងកន្លងមក

    BY autoadmin October 30, 2019
    រថភ្លើងក្រោមដីដំបូងរបស់វៀតណាមបានចាប់ផ្តើមដំណើរហើយ បន្ទាប់ពីការពន្យាពេលជាច្រើនដងកន្លងមក

    ខ្សែរថភ្លើងក្រោមដីដំបូងរបស់ទីក្រុងហាណូយបានចាប់ផ្តើមដំណើរហើយ ជាមួយការសាកល្បងរយៈពេល ២០ថ្ងៃជាមួយបុគ្គលិកវៀតណាមទាំងអស់ ដើម្បីត្រៀមប្រតិបត្តិការជាផ្លូវការ។ ការធ្វើតេស្តនេះបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ដើម្បីត្រួតពិនិត្យគ្រប់ផ្នែកទាំងអស់នៃខ្សែរថភ្លើងពី Cat Linh ↔ Ha Dong រួមទាំងការដំណើរការក្នុងស្ថានីយជាមួយបុគ្គលិក ដែលពួកគេត្រូវមានកាតព្វកិច្ចនៅក្នុងបន្ទប់ប្រតិបត្តិការ និងនៅស្តង់លក់សំបុត្រ។ ថ្វីបើគ្មានអ្នកដំណើរណាត្រូវបានអនុញ្ញាតិឱ្យចូលក៏ដោយ ច្រកទ្វារសំបុត្រ និងភ្លើងបំភ្លឺត្រូវបានបើកសម្រាប់ត្រួតពិនិត្យ។

    លក្ខណៈសុវត្ថិភាពដូចជាប្រព័ន្ធអគ្គិភ័យត្រូវបានត្រួតពិនិត្យទាំងអស់។ រថភ្លើងទាំង ១៣ នឹងចូលរួមក្នុងដំណើរការសាកល្បង ដោយមានពី ៦ ទៅ ៩ ប្រតិបត្តិការក្នុងមួយថ្ងៃ ហើយដំណើរការលើផ្លូវពេញលេញតែម្ដង។ តំណាងក្រុមហ៊ុនម៉ៅការចិន គឺក្រុមហ៊ុន China Railway Sixth Group Co Ltd បាននិយាយថា រថភ្លើងក្រោមដី (មេត្រូ) ការពិតត្រូវគ្រោងបើកនៅដើមឆ្នាំនេះ ប៉ុន្តែត្រូវពន្យាពេល ហើយត្រូវចំណាយជាមធ្យម ២លានដុល្លារក្នុងមួយខែ។ មេត្រូបានឆ្លងកាត់ការសាកល្បងលើកដំបូងរបស់ខ្លួននៅក្នុងខែកញ្ញាឆ្នាំមុន ដោយត្រួតពិនិត្យដោយអ្នកជំនាញចិនមកពីក្រុមហ៊ុន Shenzhen Metro ។

    គួរឱ្យដឹងដែរថា ខ្សែរថភ្លើងពី Cat Linh ↔ Ha Dong ជាខ្សែរថភ្លើងដំបូងបង្អស់របស់វៀតណាម ដែលរត់ចម្ងាយ ១៣គីឡូម៉ែត្រ ពីស្ថានីយ៍ Cat Linh នៅទីប្រជុំជន Dong Da ដល់ស្ថានីយ៍ Yen Nghia ស្ថិតនៅភាគនិរតីស្រុក Ha Dong ៕

    អត្ថបទ៖ លីដា

    Share This Post: