ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិត្តជប៉ុនយើងជួបទុក្ខទៀតហើយ! ប្រាសាទបុរាណអាយុកាលជិត៦០០ឆ្នាំ និងជាបេតិកភណ្ឌពិភពលោករបស់ជប៉ុនផងនោះ ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេច

    BY autoadmin October 31, 2019
    មិត្តជប៉ុនយើងជួបទុក្ខទៀតហើយ! ប្រាសាទបុរាណអាយុកាលជិត៦០០ឆ្នាំ និងជាបេតិកភណ្ឌពិភពលោករបស់ជប៉ុនផងនោះ ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេច

    ជប៉ុន៖ ប្រាសាទស៊ូរី (Shuri Castle) ដែលជាប្រាសាទចំណាស់ និងតំណាងឲ្យតំបន់អូគីណាវ៉ា ស្ថិតនៅក្នុងក្រុងណាហារបស់ប្រទេសជប៉ុនត្រូវបានអគ្គិភ័យលេបត្របាក់ហើយកាលពីព្រឹកមិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Japantimes។ ប្រាសាទមួយនេះត្រូវបានធ្វើឡើងពីឈើដោយមានរចនាបទនៃការសាងសង និងម៉ូតបែបជប៉ុន និងចិន មានផ្ទៃក្រលាសរុបប្រមានជា ៤ ២០០ ម៉ែត្រការ៉េ។ ប្រាសាទឈើមួយនេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៤២៩ និងត្រូវបានគេប្រើប្រាស់រហូតដល់ឆ្នាំ ១៨៧៩ ទើបវាត្រូវបានរងនូវការខូចខាតជាច្រើនព្រោះបញ្ហាសង្គ្រាម។

    យ៉ាងណាក្តី នៅក្នុងឆ្នាំ ១៩៩២ ប្រាសាទមួយនេះត្រូវបានគេជួសជុល និងកែលម្អបន្ថែមជាច្រើនកន្លែងទៀត។ ក្រៅតែមានជាតួនាទីជាសំណង់អាគារដំណាងឲ្យតំបន់សំខាន់មួយហើយ ប្រាសាទស៊ូរីត្រូវបានគេដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ និងជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិ ​និងអត្តជាតិ។ បើតាមអាជ្ញាធរនៅតំបន់កើតហេតុបានប្រាប់ឲ្យដឹងថា អគ្គិភ័យបានផ្ដើមឆាបឆេះនៅម៉ោង ២ និង ៣០ នាទីរំលងអាធ្រាត ហើយរហូតមកទល់នឹងម៉ោង ៩ ព្រឹកនេះ ភ្លើងនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ បើទោះជាក្រុមការងារពន្លត់អគ្គីភ័យព្យាយាមដុតដៃដុតជើងធ្វើការងារយ៉ាងណាក៏ដោយ។ ចំពោះមូលហេតុដែលបង្កឲ្យមានភ្លើងចេះនៅមិនទាន់គេរកឃើញនៅឡើយទេ ខណៈរបាយការណ៍បឋមបានបង្ហាញថា ពុំមានអ្នកណាម្នាក់រងរបួសឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post: