ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកសពទាំង ៣៩នាក់ ដែលគេប្រទះឃើញក្នុងរថយន្ដដឹកទំនិញនៅអង់គ្លេស ត្រូវបានគេជឿជាក់ថាជាជនជាតិវៀតណាមទាំងអស់

    BY autoadmin November 2, 2019
    សាកសពទាំង ៣៩នាក់ ដែលគេប្រទះឃើញក្នុងរថយន្ដដឹកទំនិញនៅអង់គ្លេស ត្រូវបានគេជឿជាក់ថាជាជនជាតិវៀតណាមទាំងអស់

    ប៉ូលីសអង់គ្លេសនិយាយថា ឥឡូវនេះពួកគេជឿថាមនុស្សទាំង ៣៩នាក់ ដែលត្រូវបានរកឃើញថាស្លាប់នៅក្នុងរថយន្តកុងតឺន័រមួយ នៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន គឺជាជនជាតិវៀតណាមទាំងអស់។ ដើមឡើយអ្នកស៊ើបអង្កេតបាននិយាយថា ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្បែរកំពង់ផែ Purfleet គឺមកពីប្រទេសចិន ប៉ុន្តែក្រោយមានការរាយការណ៍អំពីការបាត់ខ្លួនអ្នកចំណាកស្រុកមកពីវៀតណាម ពួកគេក៏បានជឿជាក់ថាអ្នកស្លាប់សុទ្ធតែមកពីវៀតណាម។

    ជំនួយការមេបញ្ជាការប៉ូលីសអេសស៊ីសលោក Tim Smith បាននិយាយកាលពីថ្ងៃសុក្រថា៖ “នៅពេលនេះយើងជឿជាក់ ថាជនរងគ្រោះគឺជាជនជាតិវៀតណាម ហើយយើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលវៀតណាម”។ ហើយក្នុងហេតុការណ៍នេះបុរសអាយុ ២៥ឆ្នាំម្នាក់ មកពីប្រទេសអៀរឡង់ខាងជើងត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទឃុបឃិត និងមនុស្សឃាត លើជនរងគ្រោះដែលបានស្លាប់ទាំង ៣៩នាក់។ យ៉ាងណាមិញប៉ូលីសនៅប្រទេសវៀតណាម និងអៀរឡង់បានធ្វើការចាប់ខ្លួនជនសង្ស័យថ្មីចំនួន ៣នាក់ផ្សេងទៀត នៅក្នុងការស៊ើបអង្កេតដ៏ធំមួយចំពោះការស្លាប់របស់អ្នកទាំង ៣៩នាក់ ដែលត្រូវបានរកឃើញនៅក្នុងកុងតឺន័រដែលមានបំពាក់ប្រព័ន្ធបង្កកនោះ៕

    អត្ថបទ៖ លីដា

    Share This Post: