ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ព្យាយាមហូបស៊ុតឱ្យបាន ៥០គ្រាប់ នៅក្នុងការភ្នាល់ឈ្នះលុយប្រហែល ៣០ដុល្លារ ប៉ុន្តែត្រូវអួលស្លាប់ត្រឹមគ្រាប់ទី៤២

    BY autoadmin November 6, 2019
    បុរសម្នាក់ព្យាយាមហូបស៊ុតឱ្យបាន ៥០គ្រាប់ នៅក្នុងការភ្នាល់ឈ្នះលុយប្រហែល ៣០ដុល្លារ ប៉ុន្តែត្រូវអួលស្លាប់ត្រឹមគ្រាប់ទី៤២

    អ្វីក៏ដោយឱ្យតែច្រើនពេក គឺសុទ្ធតែអាចបង្កគ្រោះថ្នាក់មែនទេ? គ្រឿងស្រវឹងច្រើនពេក លុយច្រើនពេក និងអាហារច្រើនពេក។ ជាការពិតមនុស្សភាគច្រើនដឹងពីបញ្ហាទាំងនេះ ប៉ុន្តែយ៉ាងណាក៏ដោយមនុស្សមួយចំនួននៅតែឃាត់មិនបាន។ ជាក់ស្ដែងដូចជាបុរសម្នាក់នេះ មកពីក្រុង Jaunpur ប្រទេសឥណ្ឌា បានស្លាប់បន្ទាប់ពីបរិភោគស៊ុតបានដល់គ្រាប់ទី៤២ នៅក្នុងការភ្នាល់ហូបស៊ុត ៥០គ្រាប់មួយ។ បុរសដែលបានស្លាប់នោះមានឈ្មោះថា Subhash Yadav អាយុ ៤២ឆ្នាំ បានឈ្លោះប្រកែកគ្នានៅពេលពួកគេកំពុងដើរទៅផ្សារ បន្ទាប់មកមិត្តរបស់គាត់បានឱ្យជនរងគ្រោះហូបស៊ុតឱ្យបាន ៥០គ្រាប់ ដើម្បីឈ្នះការភ្នាល់នេះ ជាមួយនឹងទឹកប្រាក់រង្វាន់ ២,០០០រូពី (២៨ដល្លារអាមេរិក)។

    វាដំណើរការបានល្អទាំងអស់ ប៉ុន្តែរហូតដល់ស៊ុតទី៤១ វាចាប់ផ្ដើមមានបញ្ហា ហើយពេលគាត់ហៀបនឹងហូបស៊ុតទី៤២ គាត់ក៏សន្លប់បាត់ស្មារតី។ យោងតាមសារព័ត៌មាន Gulf News បានឱ្យដឹងថា មិត្តភក្តិរបស់គាត់ភ័យស្លន់ស្លោ និងបាននាំគាត់ទៅកាន់មន្ទីរពេទ្យ ហើយក្រោយមកគាត់ត្រូវបានគេផ្ទេរទៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Sanjay Gandhi Post Graduate ជាទីដែលគាត់បានបាត់បង់ជីវិតនៅពេលទៅដល់ទីនោះ។ យោងតាមក្រុមគ្រូពេទ្យមូលហេតុនៃការស្លាប់របស់គាត់ គឺដោយសារគាត់ហូបស៊ុតហួសកម្រិត។ ខណៈពេលនេះក្រុមគ្រួសាររបស់គាត់បានបដិសេធ សុំមិនធ្វើអត្ថាធិប្បាយអំពីមរណភាពរបស់គាត់នោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: