ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកប្រុងខ្លួនទប់ទល់ការលួចចូលរបស់បរទេស សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ

    BY autoadmin November 6, 2019
    អាមេរិកប្រុងខ្លួនទប់ទល់ការលួចចូលរបស់បរទេស សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ

    សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការប្រុងខ្លួនពីការជ្រៀតជ្រែកណាមួយ ដែលអាចកើតមានក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ពីសំណាក់មហាអំណាចបរទេសតាមប្រព័ន្ធអ៊ីនធឺណេត។ អង្គការរដ្ឋាភិបាលចំនួន ៧ របស់សហរដ្ឋអាមេរិក រួមទាំងនាយកដ្ឋានការពារយុត្តិធម៌ និងសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហានេះកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍នោះបានសំដៅទៅលើប្រទេសរុស្ស៊ីចិន និងអ៊ីរ៉ង់ ដោយវាបានកត់សម្គាល់ថា សត្រូវទាំងនេះចង់ធ្វើឱ្យអន្តរាយដល់ស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក មានឥទ្ធិពលលើមតិសាធារណៈ និងប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល។

    របាយការណ៍បាននិយាយថា អំណាចទាំងនេះអាចព្យាយាមដើម្បីសម្រេចគោលដៅរបស់ពួកគេដោយមធ្យោបាយដូចជា៖ ការវាយប្រហារតាមអ៊ីនធឺណេត និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។ របាយការណ៍នេះបានបន្ថែមថា ទោះយ៉ាងណាវាមិនមានភស្តុតាងណាមួយនៃការរំលោភ ឬការរំខានដល់ប្រព័ន្ធបោះឆ្នោតនៅពេលនេះទេ។ គួររំលឹកដែរថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦ ក្រសួងយុត្តិធម៌បានចោទប្រកាន់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី ពីការលួចស្តាប់បណ្តាញកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យ និងគេហទំព័រនៃក្រុមប្រឹក្សាបោះឆ្នោតរបស់រដ្ឋ។

    ឥឡូវនេះមានការព្រួយបារម្ភថា ការអនុវត្តវិធានការណ៍ដែលមានប្រសិទ្ធភាពប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណេតមានភាពយឺតយ៉ាវនៅថ្នាក់មូលដ្ឋាន។ រដ្ឋាភិបាលបានដាក់ចេញផែនការដើម្បីជួយធ្វើបច្ចុប្បន្នភាពកម្មវិធីរាប់សន្លឹកឆ្នោតនៅថ្នាក់រដ្ឋ និងលើកកម្ពស់ការចែករំលែកព័ត៌មានស្តីពីការវាយប្រហារតាមអ៊ីនធឺណេតក្នុងចំណោមទីភ្នាក់ងារដែលពាក់ព័ន្ធ៕

    អត្ថបទ៖ លីដា

    Share This Post: