ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសបារាំងដាក់ការហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំទាំងអស់ មិនឲ្យប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀនឡើយ

    BY autoadmin November 7, 2019
    ប្រទេសបារាំងដាក់ការហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំទាំងអស់ មិនឲ្យប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀនឡើយ

    កាលពីថ្ងៃច័ន្ទថ្មីៗនេះ គឺជាថ្ងៃដំបូងដែលសិស្សសាលានៅប្រទេសបារាំងអាយុក្រោម ១៥ឆ្នាំ មិនអាចប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេនៅម៉ោងរៀនបាននោះទេ ដែលនេះជាច្បាប់ថ្មីត្រូវអនុវត្តទូទាំងប្រទេស។ ការហាមឃាត់នេះត្រូវបានអនុម័តកាលពីខែកក្កដា បន្ទាប់ពីយុទ្ធនាការដែលធ្វើឡើងដោយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលវានឹងមានឥទ្ធិពលដល់សិស្សបឋមសិក្សានៅទូទាំងប្រទេស នៅពេលពួកគេត្រឡប់មកពីវិស្សមកាលរដូវក្តៅវិញ។ ច្បាប់ថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែសីហា ហាមឃាត់ទូរស័ព្ទដៃគ្រប់ប្រភេទ ក៏ដូចជាថេប្លេត និងនាឡិកាវៃឆ្លាត។

    ការពិតទៅការហាមឃាត់មិនឱ្យប្រើទូរស័ព្ទចល័តក្នុងម៉ោងសិក្សាត្រូវបានអនុវត្តរួចហើយ ចាប់តាំងពីឆ្នាំ២០១០ ប៉ុន្តែច្បាប់ថ្មីនេះពង្រីកការហាមឃាត់ដល់ម៉ោងចេញលេង និងពេលញ៉ាំអាហារបន្ថែម។ សាលារៀនមានសេរីភាពក្នុងការជ្រើសរើសដោយខ្លួនឯង ប្រសិនបើពួកគេនឹងអនុវត្តការហាមឃាត់សម្រាប់និស្សិតអាយុលើសពី ១៥ឆ្នាំ។ វាត្រូវបានគេហៅថា “ច្បាប់សម្រាប់សតវត្សរ៍ទី២១” ហើយច្បាប់ថ្មីតម្រូវឱ្យសិស្សត្រូវបិទទូរស័ព្ទ ឬដាក់វាចូលក្នុងទូចាក់សោរ។ ច្បាប់នេះត្រូវបានគេណែនាំចំពេលមានការភ័យខ្លាចថា និស្សិតកំពុងពឹងផ្អែកខ្លាំងពេក និងត្រូវបានរំខានដោយទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ៕

    អត្ថបទ៖ លីដា

    Share This Post: