ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុ៩ឆ្នាំក្មេងគេដទៃនៅរត់លេងនៅឡើយ តែក្មេងប្រុសនេះវិញរៀនដល់ថ្នាក់បរិញ្ញបត្រផ្នែកវិស្វករអគ្គិសនីទៅហើយ និងគ្រោងរៀនដល់ចប់ថ្នាក់បណ្ឌិតទៀតផង (មានវីដេអូ)

    BY autoadmin November 16, 2019
    អាយុ៩ឆ្នាំក្មេងគេដទៃនៅរត់លេងនៅឡើយ តែក្មេងប្រុសនេះវិញរៀនដល់ថ្នាក់បរិញ្ញបត្រផ្នែកវិស្វករអគ្គិសនីទៅហើយ និងគ្រោងរៀនដល់ចប់ថ្នាក់បណ្ឌិតទៀតផង (មានវីដេអូ)

    ក្មេងប្រុសអច្ឆរិយ​ម្នាក់ត្រូវបានគេរាយករណ៍ថា កំពុងតែរៀនថ្នាក់បរិញ្ញាបត្រខណៈរូបគេទើបមានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ។ ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏អស្ចារ្យរូបនេះមានឈ្មោះថា Laurent Simons ជាជនជាតិបែលហ្ស៊ិក។ បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា សាកលវិទ្យាល័យដែលព្រមទទួលក្មេងប្រុសវ័យឆ្លាតជាងអាយុរូបនេះឲ្យចូលរៀនមានឈ្មោះថា Eindhoven University of Technology (TUE) ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហូឡង់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺកុមារា Laurent Simons បានជ្រើសរើសជំនាញផ្នែកវិស្វករអគ្គិសនី ដែលជាមុខវិជ្ជាដ៏លំបាកសិក្សាមួយសម្រាប់និស្សិតទូទៅដែលមានអាយុច្រើនៗផងដែរ។

    កុមារា Laurent Simons បានបង្ហាញឆន្ទៈថា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររូបគេនឹងបន្តការសិក្សាផ្នែកវិស្វករអគ្គិសនីដដែលនេះរហូតដល់ចប់ថ្នាក់បណ្ឌិតតែម្តង។ ចំពោះឪពុកម្តាយរបស់ប្អូនប្រុសវិញគឺលោក  Alexander Simons និងលោកស្រី Lydia  បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មិនបានធ្វើអ្វីជាពិសេសមុនពេលពពោះ និងក្នុងអំឡុងពេលពពោះកូនប្រុសរូបនេះឡើយ ពោលគឺលោកស្រី Lydia បានទទួលទានរបបអាហារ និងភេសជ្ជៈដូចស្ត្រីទូទៅដែរ តែភាពវ័យឆ្លាតរបស់កូនប្រុសគាត់កើតមានពីធម្មតាជាតិតែម្តង។ យ៉ាងណាក្តី  ទាំងលោក Alexander Simons និងលោកស្រី Lydia  បានបង្ហាញនូវក្តីបារម្ភមួយផងដែរ គឺពួកគាត់បារម្ភថាកូនប្រុសរបស់គាត់អាចនឹងបាត់បង់អារម្មណ៍រីករាយជាក្មេងជំទង់ ឬជាមនុស្សពេញវ័យ ព្រោះរូបគេទំនងជាមានការគិតលឿនជាងវ័យជាក់ស្តែងរបស់គេ៕

    អត្ថបទ៖ ភក្តី

     

    Share This Post: