លោកតាវ័យ៧០ឆ្នាំម្នាក់ត្រូវគេគប់នឹងដុំថ្ម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងបាតុកម្មនៅហុងកុង (មានវីដេអូ)
ហុងកុង៖ កំដៅនៃការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋហុងកុងជាមួយនឹងរដ្ឋាភិបាលហាក់មិនទាន់អន់ថយនៅឡើយ ហើយបើតាមសេចក្តីរាយការណ៍ចុងក្រោយមួយបានបង្ហាញថា មានបុរសវ័យ ៧០ ឆ្នាំម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រឆាំងតវ៉ានោះ។ យើងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark បានឲ្យដឹងថា ការពិតទៅជនរងគ្រោះដែលបានស្លាប់នោះមិនមែនជាសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលឡើយ ហើយរូបគាត់ជាបុគ្គលិកនៅក្នុងមន្ទីរអនាម័យចំណីអាហារនិងបរិស្ថាន ដែលកន្លែងធ្វើការងាររបស់គាត់គឺជិតនឹងកន្លែងដែលមានការប្រឆាំងតវ៉ាដោយហិង្សាមួយ។

ប្រភពខាងលើបានបន្តថា ក្នុងពេលសម្រាកញ៉ាំបាយថ្ងៃត្រង់ជនរងគ្រោះបានចេញទៅថតយកទិដ្ឋភាពនៃការប្រឆាំងតវ៉ា ហើយក៏ត្រូវគេគប់នឹងដុំថ្មចំក្បាលរងរបួសធ្ងន់ ហើយក្រោយមកអ្នកនាំពាក្យនៅខាងមន្ទីរពេទ្យក៏បានប្រកាសថា លោកតាបានស្លាប់បាត់បង់ជីវិតនៅយប់ថ្ងៃព្រហស្បតិ៍តែម្តង ដោយសារតែរបួសធ្ងន់ធ្ងរពេក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ភក្តី
