ខ្លាំងណាស់! ក្មេងៗនៅវៀតណាមមួយក្រុមនាំគ្នាយកសត្វពស់មកគ្រវីលោតអន្ទាក់យ៉ាងរំភើយ
វៀតណាម៖ ក្មេងៗនៅក្នុងប្រទេសវៀតណាមមួយក្រុមកំពុងតែបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook ក្រោយពួកគេបានយកសត្វពស់ងាប់ដ៏ធំមួយក្បាល មកគ្រវីលោតអន្ទាក់យ៉ាងសប្បាយរីករាយដោយគ្មានញញឹត ឬខ្លាចទាល់តែសោះ។ យ៉ាងណាក្តី អត្តសញ្ញាណនិងទីកន្លែងដែលពួកគេលេងលោតអន្ទាក់នោះមិនត្រូវបានគេដឹងច្បាស់ឡើយដោយគេអាចដឹងត្រឹមថា ទិដ្ឋភាពដ៏កម្រនេះត្រូវបានគេថតចេញពីប្រទេសវៀតណាម។
តាមរយៈវីដេអូបានបង្ហាញថា មានកុមារា និងកុមារីចំនួន ៤ នាក់ បានផ្លាស់វេនគ្នាលេងលោតអន្ទាក់ ហើយខ្សែអន្ទាក់ដែរពួកគេប្រើប្រាស់នោះមិនមែនជាខ្សែអន្ទាក់ជ័រ ឬវល្លិឡើយ តែវាជាសត្វពស់មួយក្បាលទៅវិញ។ វីដេអូនេះត្រូវបានគេទស្សនា និងចែករំលែកបន្តគ្នាជាច្រើនដង អមដោយមតិអស់សំណើចនិងហួសចិត្តផង តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះសរសើរពីភាពក្លាហានរបស់ក្មេងៗទាំងនោះដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏កម្រនេះដូចក្នុងវីដេអូខាងក្រោម៖

អត្តបទ៖ភក្តី

