ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលថៃអនុម័តការហាមឃាត់លើថង់ប្លាស្ទិច នៅគ្រប់បណ្ដាផ្សារទំនើប និងលក់រាយទាំងអស់

    BY autoadmin November 16, 2019
    រដ្ឋាភិបាលថៃអនុម័តការហាមឃាត់លើថង់ប្លាស្ទិច នៅគ្រប់បណ្ដាផ្សារទំនើប និងលក់រាយទាំងអស់

    កាសែត Thai Rath បានរាយការណ៍នៅថ្ងៃទី១៣ ខែវិច្ឆិកា ថ្មីៗនេះថា គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមហាមឃាត់ថង់ប្លាស្ទិចប្រភេទប្រើតែមួយដង ឬ single-use នៅតាមបណ្ដាផ្សារទំនើប និងហាងលក់រាយនានា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Traisulee Traisoranakul បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវ ដើម្បីលុបបំបាត់សំរាមប្លាស្ទិចនៅឆ្នាំ២០៣០។

    ការពិតទៅការហាមឃាត់នេះ ត្រូវបានគណៈកម្មាធិការបរិស្ថានជាតិរបស់ថៃ (NEC) អនុម័តតាំងតែពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ។ គេរំពឹងថា បរិមាណសំរាមនឹងត្រូវកាត់បន្ថយចំនួន ២២៥,០០០តោន ក្នុងមួយឆ្នាំ បន្ទាប់ពីមានការអនុវត្តការហាមឃាត់នេះ។ ហើយការណ៍នេះក៏នឹងជួយកាត់បន្ថយការចំណាយរបស់ភ្នាក់ងាររដ្ឋក្នុងការលុបបំបាត់សំរាមឱ្យបាន ៣៤០លានបាតរៀងរាល់ឆ្នាំផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: