WHO បានអនុញ្ញាតឱ្យដាក់ចេញនូវវ៉ាក់សាំងជំងឺអេបូឡា ដែលជាការត្រួសត្រាយផ្លូវថ្មីមួយ សម្រាប់ប្រទេសដែលកំពុងមានហានិភ័យធ្ងន់ធ្ងរ
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនបានអនុញ្ញាតឱ្យដាក់ចេញនូវវ៉ាក់សាំងអេបូឡាដោយសារថាវាមានលក្ខណៈគ្រប់គ្រាន់ ដោយត្រួសត្រាយផ្លូវដើម្បីធ្វើឱ្យវ៉ាក់សាំងនេះមានវត្តមាននៅក្នុងប្រទេសនានា ដែលមានហានិភ័យខ្ពស់បំផុតនៃការផ្ទុះឡើងនៃជំងឺនេះ។ នេះគឺជាវ៉ាក់សាំងដំបូងបង្អស់ដែលមិនធ្លាប់មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏មានគ្រោះថ្នាក់ ដែលបានសម្លាប់មនុស្សប្រហែល ២,០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អង្គការសុខភាពពិភពលោកនិយាយថា ក្រុមហ៊ុនផលិតថ្នាំអាមេរិកមួយបានសាកល្បងវ៉ាក់សាំង ហើយបានបន្ថយជាពុលលើមនុស្សប្រមាណ ១៦,០០០នាក់។ ការធ្វើតេស្តរបស់ក្រុមហ៊ុនបានបង្ហាញថា វ៉ាក់សាំងការពារពួកគេពីវីរុស ដោយមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ។

បន្ទាប់ពីការអនុម័តបទប្បញ្ញត្តិរបស់អឺរ៉ុបកាលពីដើមសប្តាហ៍នេះ WHO បានប្រកាសថា វ៉ាក់សាំងនេះបានបំពេញតាមស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាពទាំងអស់។ WHO បាននិយាយថា ឥឡូវនេះអេបូឡាអាចបង្ការ និងព្យាបាលបានហើយ។ ជំហានបន្ទាប់គឺត្រូវស្តុកទុកវ៉ាក់សាំងទ្រង់ទ្រាយធំ និងបង្កើតប្រព័ន្ធមួយ ដើម្បីបញ្ជូនវ៉ាក់សាំងនេះទៅកាន់អ្នកដែលកំពុងត្រូវការ។ គួរឱ្យដឹងដែរថា អេបូឡាឆ្លងតាមរយៈការប៉ះពាល់ឈាម ឬវត្ថុរាវផ្សេងទៀតរបស់អ្នកដែលមានជំងឺនេះ ហើយអ្នកជំងឺជាង ២៥% រួចមកហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារវា៕


អត្ថបទ៖ លីដា