អន្តរជាតិ

ក្មេងប្រុសម្នាក់លង់ទឹកអាងស្លាប់ ខណៈមានមនុស្សជាច្រើនកំពុងលេងទឹកតែគ្មានអ្នកណាចាប់អារម្មណ៍

BY
autoadmin
November 19, 2019

ចិន៖ក្មេងប្រុសអាយុ ៩ ឆ្នាំ ម្នាក់បានលង់ទឹកអាងស្លាប់ ខណៈនៅក្នុងអាងទឹកនោះមានមនុស្សកំពុងលេងទឹកជាច្រើននាក់ តែគេមិនបានចាប់អារម្មណ៍ទៅលើក្មេងប្រុសរងគ្រោះនោះឡើយ។ សោកនាដកម្មនេះបានកើតឡើងនៅក្នុងឧទ្យានសម្រាប់លេងទឹកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងក្រុង Shanxi ខេត្ត Linfen ភាគខាងត្បូងប្រទេសចិន។

ក្រោយកើតហេតុគេបានពិនិត្យមើលវីដេអូថតដោយកាមេរ៉ាសុវត្ថិភាពឡើងវិញនិងបានមើលឃើញថា ក្មេងប្រុសរងគ្រោះបានមុជទៅក្រោមទឹក តែជាអកុសលគេមិនបានឃើញរូបគេក្រោយមកវិញភ្លាមៗឡើយ ហើយ ១០  នាទីក្រោយមកទើបបងប្អូនជីដូនមួយរបស់កុមាររងគ្រោះបានប្រទះឃើញគេ តែអ្វីៗគ្រប់យ៉ាងគឺហួសពេលទៅហើយ។ សូមបញ្ជាក់ថា អាងទឹកនោះមានជម្រៅត្រឹមតែ ៨០ សង់ទីម៉ែត្រប៉ុណ្ណោះ ហើយហេតុការណ៍មួយត្រូវបានគេសង្ស័យថា ទំនងជាកុមាររងគ្រោះមានបញ្ហាសុខភាពអ្វីមួយដោយខ្លួនឯងស្រាប់ ទើបត្រូវដួលសន្លប់នៅក្នុងទឹក ហើយក៏ត្រូវលង់ទឹកស្លាប់តែម្តង៕

ប្រភព៖ ភក្តី

Share This Post: