ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គុណភាពខ្យល់នៅទីក្រុងស៊ីដនីពេលនេះគឺឈានដល់កម្រិតអាក្រក់បំផុត ដោយសារតែភ្លើងឆេះព្រៃ និងភាពស្ងួតហួតហែង

    BY autoadmin November 19, 2019
    គុណភាពខ្យល់នៅទីក្រុងស៊ីដនីពេលនេះគឺឈានដល់កម្រិតអាក្រក់បំផុត ដោយសារតែភ្លើងឆេះព្រៃ និងភាពស្ងួតហួតហែង

    អូស្ត្រាលី៖ គុណភាពខ្យល់នៅទីក្រុងស៊ីដនីសព្វថ្ងៃនេះគឺអាក្រក់បំផុតនៅលើពិភពលោក ដោយវាលើសពីកម្រិតសុវត្ថិភាពជិត ៣០ដង ឯណោះ។ អាជ្ញាធរសុខាភិបាលបានទទូចដល់អ្នកជំងឺហឺតនៅទូទាំងទីក្រុង ដើម្បីឱ្យពួកគេស្ថិតក្នុងផ្ទះកុំចេញទៅណា ខណៈដែលអ័ព្ទដ៏ក្រាស់បានគ្របដណ្ដប់ទីក្រុងនេះ។ គុណភាពខ្យល់របស់ទីក្រុងស៊ីដនីនៅថ្ងៃអង្គារនេះ ស្ថិតក្នុងចំណោមកម្រិតអាក្រក់បំផុតនៅលើពិភពលោក ជាមួយនឹងការវាស់គុណភាពខ្យល់របស់ការិយាល័យបរិស្ថាន NSW ឃើញរហូតដល់ ២,៣៣៤ ហើយកម្រិតសុវត្ថិភាពគឺពី ៣៤ – ៦៦ ប៉ុណ្ណោះ។

    អ្នកដែលមានបញ្ហាផ្លូវដង្ហើម ឬបេះដូង កំពុងត្រូវបានជម្រុញឱ្យនៅក្នុងផ្ទះ ដោយប្រើឧបករណ៍ជំនួយដង្ហើម reliever medication ក្នុងករណីចាំបាច់។ ជៀសវាងការធ្វើលំហាត់ប្រាណពិបាក ហើយត្រូវគ្របច្រមុះ និងមាត់ដោយការពាក់ម៉ាស។ អ្នកកើតហឺតមិនមែនជាមនុស្សតែមួយក្រុមដែលត្រូវប្រឈមនឹងបញ្ហានេះទេ អ័ព្ទដោយមានភាគល្អិតធ្វើឱ្យឈឺភ្នែកច្រមុះ និងបំពង់កសម្រាប់អ្នកធម្មតាផងដែរ។ រោគសញ្ញាអាចមានរយៈពេលជាច្រើនថ្ងៃ។ អ្នកដែលមានជំងឺហឺត ឬសួតដែលមានរោគសញ្ញាដូចជា៖ ដង្ហើមខ្លី ក្អក ឬតឹងណែនក្នុងទ្រូង ត្រូវបានជំរុញឱ្យធ្វើតាមផែនការសកម្មភាពសម្រាប់អ្នកកើតហឺត៕

    អត្ថបទ៖​ លីដា

    Share This Post: