អន្តរជាតិ

បាររាត្រីនៅប្រទេសអ៊ីតាលីចាប់ផ្តើមប្រើបំពង់បឺតផាស្តា ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច

BY
autoadmin
November 19, 2019

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្លាស្ទិចនៅមហាសមុទ្រ សហភាពអឺរ៉ុបបានបោះឆ្នោតហាមប្រាមប្លាស្ទិចប្រភេទប្រើបានម្តង single-use នៅទូទាំងសហភាពអ៊ឺរ៉ុបនៅឆ្នាំ២០២១។ នេះរួមបញ្ចូលទាំងបំពង់បឺតប្លាស្ទិច ដែលមានចំនួនប្រហែល ៤% នៃការបំពុលផ្លាស្ទិចសរុបនៅលើពិភពលោក។ តែទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវតែផឹកអ្វីដោយមិនប្រើបំពង់បឺតនោះទេ។ ប្រជាជននៅជុំវិញពិភពលោកកំពុងបង្កើតជម្រើសថ្មី ដើម្បីយកមកជំនួសប្លាស្ទិចដូចជា៖ កែវឫស្សី ក៏ដូចជាបំពង់បឺតស្មៅ ល ។ ហើយសម្រាប់អ៊ីតាលីវិញ ពួកគេកំពុងប្រើប្រាស់បំពង់បឺតផាស្តា (Pasta Straws) ដែលនេះគឺជាការរកឃើញមួយដ៏គួរឱ្យចាប់អារម្មណ៍មែនទែន។

វាគឺជាការបង្ហោះរបស់អ្នកលេងបណ្ដាញ Reddit ឈ្មោះ GranFabio ដោយគាត់បានចែករំលែករូបថតមួយចំនួនបង្ហាញថា បាររាត្រីនៅអ៊ីតាលីបានចាប់ផ្តើមបម្រើភេសជ្ជៈរបស់ពួកគេជាមួយនឹបំពង់បឺតផាស្តា ដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ ការរកឃើញរបស់ពួកគេបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមែនទែន ព្រោះថាជាធម្មតាប៉ាស្ដាជារបស់ដែលយើងអាចញ៉ាំបានស្រាប់ទៅហើយ។ យ៉ាងណាក៏ដោយវាមិនមែនមានតែអ៊ីតាលីដែលកំពុងបង្កើតបំពង់បឺតផាស្តាប៉ុណ្ណោះទេ ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក៏កំពុងផលិតវាលក់ផងដែរ ដោយសាក់ឈ្មោះថា “Stroodles” ដែលធ្វើចេញពីស្រូវសាលី និងទឹក។ វាអាចញ៉ាំបាន អាចរលាយ ហើយធម្មជាតិ ១០០% ៕

អត្ថបទ៖ លីដា

Share This Post: