អន្តរជាតិ

ចៅក្រមដែលបានបាញ់សម្លាប់ខ្លួនឯងយ៉ាងកក្រើកប្រទេសថៃ ពេលនេះបានជាពីរបួស និងត្រូវបញ្ជូនឱ្យទៅធ្វើការនៅឈៀ​ង​ម៉ៃ

BY
autoadmin
November 19, 2019

គណៈកម្មការវិនិច្ឆ័យរបស់ប្រទេសថៃបានផ្ទេរចៅក្រម ដែលបាននៅលើគ្របមុខគ្រប់បណ្ដាសារព័ត៌មាន បន្ទាប់ពីបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងតុលាការជុំវិញការចោទប្រកាន់ថា មានការជ្រៀតជ្រែកចូលក្នុងរឿងក្តីមួយដែលនៅក្រោមបន្ទុករបស់គាត់។ យោងតាមការិយាល័យយុត្តិធម៍បានឱ្យដឹងថា ចៅក្រមលោក Khanakorn Pianchana ពេលនេះត្រូវបានគេចាត់តាំងឱ្យធ្វើមុខននាទីថ្មី។ គណៈកម្មការវិនិច្ឆ័យបាននិយាយថា បទបញ្ជាផ្ទេរនេះនឹងត្រូវឱ្យលោក Khanakorn ទៅធ្វើការផ្នែកស្រាវជ្រាវយុត្តិធម៌នៅខេត្តឈៀងម៉ៃវិញ។ លោកចៅក្រមក៏ត្រូវស្ថិតក្រោមការស៊ើបអង្កេត ថាតើគាត់មានបំពានក្រមវិន័យណាមួយផងដែរ។

វាត្រូវបានគេជឿថា ចៅក្រម Khanakorn បានបាញ់សម្លាប់ខ្លួនឯងពីការជ្រៀតជ្រែកនៅក្នុងករណីបាញ់ប្រហារដ៏ធំមួយ នៅឯក្រុងយ៉ាឡា កាលពីឆ្នាំមុន។ លោកចៅក្រមបានសម្រេចដោះលែងជនជាប់ចោទ ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ ដោយសារថាគ្មានភ័ស្តុតាងអ្វីគ្រប់គ្រាន់ដើម្បីដាក់ទោសប្រហារជីវិតពួកគេនោះទេ។ ក្រោយមកទៀតគណៈកម្មការវិនិច្ឆ័យក៏បាននឹងកំពុងដោះស្រាយករណីនេះ ដោយបង្កើតអនុគណៈកម្មាធិការមួយ ដើម្បីរៀបចំគោលការណ៍ណែនាំសម្រាប់ចៅក្រមក្នុងតំបន់។ ប៉ុន្តែមានប្រភពមួយនិយាយថា ការដែលបញ្ជូនលោក Khanakorn ឱ្យទៅធ្វើការនៅឈៀងម៉ៃ គឺកាន់តែដាក់សម្ពាធ និងស្ត្រេសឱ្យគាត់បន្ថែមប៉ុណ្ណោះ៕

អត្ថបទ៖ លីដា

Share This Post: