ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្ទង់មតិថ្មីមួយបានបង្ហាញថា ក្មេងជំទង់ចង់បាន AirPods, Nike និង Louis Vuitton ជាអំណោយថ្ងៃបុណ្យណូអែល

    BY autoadmin November 21, 2019
    ការស្ទង់មតិថ្មីមួយបានបង្ហាញថា ក្មេងជំទង់ចង់បាន AirPods, Nike និង Louis Vuitton ជាអំណោយថ្ងៃបុណ្យណូអែល

    យោងតាមការស្ទង់មតិរបស់ Piper Jaffray បានឱ្យដឹងថា Apple, Nike និង Louis Vuitton ស្ថិតនៅលំដាប់កំពូលនៃបញ្ជីបំណងប៉ងចង់បានអំណោយរបស់ក្មេងជំទង់ នៅក្នុងឱកាសថ្ងៃបុណ្យណូអែលខាងមុននេះ។ Piper Jaffray ដែលជាក្រុមហ៊ុនធនាគារវិនិយោគឯករាជ្យមួយនេះ បានស្ទាបស្ទង់មតិអតិថិជនអាមេរិកជាង ១,០០០នាក់ ដែលមានអាយុពី ១៨ ទៅ ៦៥ឆ្នាំ។ បន្ទាប់ពីការវិភាគចម្លើយពីក្រុមក្មេងជំទង់ដែលមានប្រាក់ចំណូលខ្ពស់ Piper Jaffray បានរកឃើញថា Apple គឺជា “យីហោនៅកំពូលតារាង សម្រាប់វ័យជំទង់” ជាមួយនឹងកាស AirPods ដែលជាផលិតផល ដែលសម្បូរអ្នកចង់បានបំផុត។

    ចំណែក Nike គឺជាម៉ាកដែលគេប៉ងចង់បានច្រើនជាងគេទី២ ខណៈផលិតផលពី Louis Vuitton បានជាប់លេខ៣។ យ៉ាងណាក៏ដោយថ្វីបើយីហោទាំង៣ ឈរនៅលំដាប់កំពូលពិតមែន ប៉ុន្តែអ្នកឈ្នះធំជាងគេបំផុតគឺក្រុមហ៊ុន Amazon ទោះបីគ្មានឈ្មោះក្នុងបញ្ជីក្ដី។ ការស្ទង់មតិក៏បានរកឃើញថា អតិថិជនច្បាស់ណាស់ថា នឹងធ្វើការទិញរបស់ពួកគេរហូតដល់ទៅ ៤៦% តាមរយៈទីផ្សារអនឡាញ។ ចុះអ្នកទាំងអស់គ្នាមានបំណងចង់បានអ្វីជាអំណោយដែរ?

    អត្ថបទ៖ លីដា

    Share This Post: