ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមប្រកាសឈប់ទទួលទំនិញនាំចូលពីក្រុមហ៊ុនណា ដែលមិនគោរពលើអធិបតេយ្យភាពរបស់ខ្លួននោះទេ

    BY autoadmin November 22, 2019
    វៀតណាមប្រកាសឈប់ទទួលទំនិញនាំចូលពីក្រុមហ៊ុនណា ដែលមិនគោរពលើអធិបតេយ្យភាពរបស់ខ្លួននោះទេ

    សេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា ក្រុមហ៊ុននានាត្រូវតែពិនិត្យកិច្ចសន្យាឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យទំនិញនាំចូល។ ចំពោះទំនិញដែលមានហានិភ័យខ្ពស់ដូចជា៖ រូបផែនទី, ការបោះពុម្ពផ្សាយ និងឧបករណ៍តូចតាចផ្សេងៗ អ្នកនាំចូលត្រូវស្នើសុំអ្នកលក់ឱ្យមានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថា គ្មានផលិតផលណារំលោភលើអធិបតេយ្យភាពរបស់វៀតណាមទេ។ ក្រុមហ៊ុននាំចូលត្រូវតែរាយការណ៍ជាបន្ទាន់នូវរាល់ការរំលោភណាមួយ ដែលសង្ស័យទៅកាន់អាជ្ញាធរខេត្ត។

    កាលពីដើមខែនេះប្រទេសវៀតណាមបាននិយាយថា ខ្លួនធ្វើការផាកពិន័យ Volkswagen AG ដែលជាអ្នកចែកចាយ និងអ្នកនាំចូលរថយន្តក្នុងស្រុក ទាក់ទងនឹងផែនទីអណ្ដាតគោ ឬ nine-dash-line ដែលចិនថាជាដែនទឹករបស់ខ្លួន។ ក្រុមហ៊ុនចែកចាយនោះទំនងជាប្រើប្រាស់កម្មវិធីរុករក ដែលបានទទួលស្គាល់ផែនទី nine-dash-line ហើយវៀតណាមគិតថាជាការរំលោភអធិបតេយ្យភាពរបស់ខ្លួន។ ដូច្នេះមិនថាជាក្រុមហ៊ុននាំចូលណាក៏ដោយ ត្រូវតែស្នើសុំអ្នកលក់របស់ពួកគេឱ្យមានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថា “គ្មានផលិតផលណារំលោភលើអធិបតេយ្យភាពរបស់វៀតណាម” ជាដាច់ខាត៕

    អត្ថបទ៖ លីដា

    Share This Post: