អន្តរជាតិ
ព្រះសង្ឃខ្មែរ ៤អង្គ ត្រូវមន្ត្រីប៉ូលីសថៃចាប់បញ្ជូនមកស្រុកខ្មែរវិញ បន្ទាប់ពីបានដើរបិណ្ឌបាតរៃអង្គាសប្រាក់នៅស្រុកក្រាប៊ី
BY autoadmin
November 22, 2019
លោកឧត្តមសេនីយ៍ទោ Sompong Chingduang ស្នងការនគរបាលអន្តោប្រវេសន៍បាននិយាយកាលពីម្សិលមិញ ថ្ងៃទី ២១ ខែវិច្ឆិកាថា ព្រះសង្ឃចំនួន ៤អង្គ ពីប្រទេសកម្ពុជាត្រូវបានចាប់ខ្លួន ពីបទចូលប្រទេសថៃដោយខុសច្បាប់។ មុនឈានដល់ការចាប់ខ្លួនព្រះសង្ឃទាំង៤អង្គ មានការរាយការណ៍ពីប្រជាជនក្នុងស្រុកក្រាប៊ីថា ព្រះសង្ឃទាំងនោះបានចូលរួមសកម្មភាពរៃអង្គាសប្រាក់ពីកន្លែងផ្សេងគ្នា នៅពេលពួកគេធ្វើដំណើរជុំវិញស្រុកភាគខាងត្បូងរបស់ប្រទេសថៃមួយនេះ។

យ៉ាងណាមិញបើតាមលោកឧត្តមសេនីយ៍ទោ Sompong Chingduang ស្នងការនគរបាលអន្តោប្រវេសន៍ថៃបាននិយាយថា ព្រះសង្ឃទាំង ៤អង្គ បានចូលទៅប្រទេសថៃដោយខុសច្បាប់តាំងតែពីសប្ដាហ៍មុន ហើយគ្មានឯកសារត្រឹមត្រូវនោះទេ។ លោកបន្តថា ព្រះសង្ឃទាំង ៤អង្គមិនមានជាប់ទោសធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែនឹងត្រូវបញ្ជូនមកកម្ពុជាវិញ។

អត្ថបទ៖ លីដា