ខ្មែរណូត

ស្វែងរក

  • កីឡា

    មោទកភាពជាតិ! វីរកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង ឈ្នះមេដាយមាសពិភពលោកជាលើកទី៤ បន្ទាប់ពីយកឈ្នះឡាវ ក្រោមលទ្ធផល ៣៦-២២ពិន្ទុ

    BY Khmernote Media November 22, 2019
    មោទកភាពជាតិ! វីរកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង  ឈ្នះមេដាយមាសពិភពលោកជាលើកទី៤ បន្ទាប់ពីយកឈ្នះឡាវ ក្រោមលទ្ធផល ៣៦-២២ពិន្ទុ

    នៅមុននេះបន្តិចវីរកីឡាការិនី កែ ឡេង បានយកឈ្នះកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

    ហើយនេះជាមោទកភាពនិងជាប្រវត្តិសាស្ត្រដោយ កីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ៤ សម័យកាល ពោលគឺនៅឆ្នាំ២០១៣, ឆ្នាំ២០១៥, ឆ្នាំ២០១៧ និងឆ្នាំ២០១៩៕

    Share This Post: