ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺកញ្ជ្រិលបានសម្លាប់មនុស្សជិត ៥,០០០នាក់ នៅប្រទេសកុងហ្គោក្នុងឆ្នាំ២០១៩នេះ

    BY autoadmin November 23, 2019
    ជំងឺកញ្ជ្រិលបានសម្លាប់មនុស្សជិត ៥,០០០នាក់ នៅប្រទេសកុងហ្គោក្នុងឆ្នាំ២០១៩នេះ

    កញ្ជ្រិលបានសម្លាប់មនុស្សជិត ៥,០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំ២០១៩ បន្ទាប់ពីអាជ្ញាធរបានរាយការណ៍ថា វាបានឆ្លងរាលដាលដល់ខេត្តទាំងអស់របស់ប្រទេស។ គិតត្រឹមក្នុងឆ្នាំនេះ មានប្រជាជនជិត ១/៤ ក្នុងចំណោមមនុស្ស ១លាននាក់បានឆ្លងជំងឺនេះ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា នេះជាការផ្ទុះឡើងរីករាលដាលធំបំផុត និងលឿនបំផុតរបស់ពិភពលោក។ កញ្ជ្រឹលនៅសាធារណរដ្ឋកុងហ្គោពេលនេះ បានសម្លាប់មនុស្សច្រើនជាងពីរដងនៃអ្នកដែលបានស្លាប់ដោយសារជំងឺអេបូឡានៅទីនោះ ក្នុងរយៈពេល ១៥ខែចុងក្រោយនេះ។

    រដ្ឋាភិបាលកុងហ្គោ និងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជាបន្ទាន់ក្នុងខែកញ្ញា ដែលមានគោលបំណងឱ្យដល់កុមារជាង ៨០០,០០០នាក់។ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការវាយប្រហារនៅមណ្ឌលសុខភាព និងកង្វះលទ្ធភាពទទួលបានការថែទាំសុខភាពជាប្រចាំ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ កុមារបួនលាននាក់បានចាក់វ៉ាក់សាំង ប៉ុន្តែអ្នកជំនាញបានព្រមានថា ចំនួននេះមានតិចជាងពាក់កណ្តាលនៃចំនួនសរុបនៅក្នុងប្រទេស ហើយពេលនេះពួកគេមិនមានវ៉ាក់សាំងគ្រប់គ្រាន់ទេ។ ភាគច្រើននៃអ្នកឆ្លងជំងឺកញ្ជ្រិលនៅក្នុងប្រទេសគឺទារក៕

    អត្ថបទ៖ លីដា

    Share This Post: