ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្ពុជាបញ្ជូនអ្នកលេងល្បែងតាមអ៊ីនធឺណេតជនជាតិថៃ ១៧៣នាក់ ត្រឡប់ទៅស្រុកដើមវិញ

    BY autoadmin November 23, 2019
    កម្ពុជាបញ្ជូនអ្នកលេងល្បែងតាមអ៊ីនធឺណេតជនជាតិថៃ ១៧៣នាក់ ត្រឡប់ទៅស្រុកដើមវិញ

    ជនជាតិថៃសរុបចំនួន ១៧៣នាក់ ត្រូវបានចាប់ខ្លួននៅហាងល្បែងតាមអ៊ិនធឺណេតមួយក្នុងប្រទេសកម្ពុជា ដែលមានទីតាំងកាត់ព្រំដែនពីផ្សារព្រំដែន Rong Klua ក្នុងខេត្ត Aranyaprathet ត្រូវបានដោះលែង ហើយបានមកដល់ប្រទេសថៃវិញហើយ។ អាជ្ញាធរកម្ពុជាបានប្រគល់អ្នកលេងល្បែងជាបុរស ៥០នាក់ និងស្ត្រី ១២៣នាក់ ទៅឱ្យមន្រ្តីថៃនៅច្រកទ្វារព្រំដែន Khlong Luek ក្នុងស្រុក Aranyaprathet ប្រហែលម៉ោង ២ រសៀលថ្ងៃព្រហស្បតិ៍។ រថយន្ដក្រុងយោធាចំនួន ៤គ្រឿងបាននៅរង់ចាំមកយកពួកគេនៅឯស្ពានមិត្តភាពកម្ពុជា-ថៃ។

    អ្នកលេងល្បែងបានមកដល់រង្វង់មូលយោធាទី១៩ នៅម៉ោងប្រហែល ៥ល្ងាច ហើយម្នាក់ៗត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាពដោយគិលានុបដ្ឋាយិកាមកពីមន្ទីរពេទ្យអារញ្ញ។ បន្ទាប់មកពួកគេទទួលបានប្រអប់អាហារ ហើយត្រូវបានដោះលែងឱ្យសាច់ញាតិរបស់ពួកគេ។ អ្នកលេងល្បែងទាំងនោះត្រូវបានចាប់ខ្លួននៅឯហាងលក់ទំនិញមួយកន្លែង នៅខាងក្រោយកាស៊ីណូ Star Vegas Poipet ទល់មុខផ្សាររ៉ុងក្លា (Rong Klua) ។ អាជ្ញាធរកម្ពុជារឹបអូសឧបករណ៍ប្រដាប់ប្រដាលេងល្បែង កុំព្យូទ័រ និងទូរស័ព្ទដៃ។ ជនជាតិថៃដែលត្រូវបានឃាត់ខ្លួនចំនួន ១៧៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ខេត្តសៀមរាបដើម្បីធ្វើការសាកសួរ បន្ទាប់មកក៏បញ្ជូនមកប្រទេសដើមវិញ៕

    អត្ថបទ៖ លីដា

    Share This Post: