ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតសុខចិត្តប្រើមាត់ទទេបឺតយកទឹកនោមជនរងគ្រោះម្នាក់ ដែលកំពុងស្ទះនោមខ្លាំងនៅពេលធ្វើដំណើរតាមយន្តហោះ

    BY autoadmin November 25, 2019
    វេជ្ជបណ្ឌិតសុខចិត្តប្រើមាត់ទទេបឺតយកទឹកនោមជនរងគ្រោះម្នាក់ ដែលកំពុងស្ទះនោមខ្លាំងនៅពេលធ្វើដំណើរតាមយន្តហោះ

    ក្រុមវេជ្ជបណ្ឌិតជនជាតិចិនចំនួន ២ នាក់ កំពុងសាងស្នាដៃគួរឲ្យកោតសរសើរបំផុតមួយក្រោយពួកគាត់សម្រេចប្រើប្រាស់មាត់ទទេរបស់ពួកគាត់បឺតយកទឹកនោមចេញពីប្លោកនោមរបស់ជនរងគ្រោះម្នាក់ដើម្បីជួយសង្គ្រោះជីវិតគាត់ក្នុងពេលដ៏បន្ទាន់មួយ។ បើតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើរមួយដែលមានទិសដៅហោះហើរចេញពីប្រទេសចិនទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

    ប្រភពខាងលើបានបន្តថា ខណៈដែលយន្តហោះធ្វើដំណើរបានពាក់កណ្តាលផ្លូវនោះស្រាប់តែមានអ្នកដំណើរជាបុរសអាយុ ៧០ ឆ្នាំម្នាក់បានកើតមានបញ្ហាទល់នោម ហើយសម្ភារៈ​ពេទ្យនៅលើយន្តហោះមិនអាចជួយស្រោចស្រង់ស្ថានភាពនេះបានទាន់ពេលវេលាឡើយ។ ស្ថិតនៅក្នុងស្ថានភាពបន្ទាន់នេះលោកវេជ្ជបណ្ឌិត Zhang Hong និងលោកវេជ្ជបណ្ឌិត Xiao Zhangxiang បានសម្រេចប្រើប្រាស់ទុយោជ័របឺតយកទឹកនោមពេញពីប្លោកនោមជនរងគ្រោះតែម្តង ហើយខ្ជាក់ទឹកនោមនោះចោលបន្តិចម្តងៗទៅក្នុងដបស្រាក្រហមមួយ ដែលទឹកនោមសរុបមានចំណុះរហូតដល់ ៨០០ មីលីលីត្រឯណោះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post: