ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញអាយែឡានជារង្វង់ជិត១ម៉ោងស្មានថាមានរឿងអី ដល់ពេលទៅដល់ទើបដឹងថាឆ្កែអ្នកបើក

    BY autoadmin November 23, 2019
    ឃើញអាយែឡានជារង្វង់ជិត១ម៉ោងស្មានថាមានរឿងអី ដល់ពេលទៅដល់ទើបដឹងថាឆ្កែអ្នកបើក

    ថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដោយសារតែឆ្កែមួយក្បាលត្រូវបានគេប្រទះឃើញថា បានបើកឡានអាយែវិលជារង្វង់ជិតមួយម៉ោង។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលដំបូងឡើយអ្នកនៅទីនោះស្មានថាជាស្នាដៃមនុស្ស។ ក្រោយមកទៀតហេតុការណ៍នោះត្រូវបានអន្តរាគមន៍ពីមន្ត្រីប៉ូលីស ទើបពួកគេបានដឹងថា វាជាស្នាដៃរបស់ឆ្កែពូជ Labrador ពណ៌ខ្មៅ។ ឆ្កែមួយក្បាលនោះត្រូវបានគេឱ្យដឹងថា វាបានលួចហក់ចូលឡានម្ចាស់ ហើយបានបើកថយក្រោយជារង្វង់ជិតមួយម៉ោង ហើយម្ចាស់វាមិនបានដឹងនោះទេ។

    អ្នកជិតខាងលោកស្រី Anne Sabol បានសម្ដែងការហួសចិត្តថា៖ “ដំបូងខ្ញុំគិតថាខ្ញុំបានឃើញមានអ្នកបើក ប៉ុន្តែបន្ទាប់មកពួកគេនៅតែបន្តបើកទៀត ហើយខ្ញុំក៏គិតថា OK តើពួកគេកំពុងធ្វើអ្វី”។ ក្រោយមកទៀតទើបមានអ្នកពន្លត់អគ្គីភ័យក្នុងមូលដ្ឋាន និងសមត្ថកិច្ចបានចុះអត្តរាគមន៍ ហើយអាចបញ្ឈប់រថយន្តបាន បន្ទាប់ពីឡានបានបុកប្រអប់សំបុត្រ និងធុងសំរាមនៅតាមផ្លូវ។ លោកឆ្កែបានលោតចេញពីឡានភា្លម នៅពេលដែលប៉ូលីសបានបើកទ្វាររថយន្ត ហើយគ្មាននរណារងរបួសអ្វីនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: