ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានក្លាយជាសកម្មជនក្មេងជាងគេបង្អស់ក្នុងការធ្វើបាតុកម្មនៅហុងកុង (មានវីដេអូ)
ហុងកុង៖ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានក្លាយជាសកម្មជនក្មេងជាងគេបង្អស់ក្នុងការធ្វើបាតុកម្មនៅហុងកុង និងត្រូវបានក្រុមប៉ូលិសបង្រ្កាបដោយអំពីហិង្សាធ្ងន់ធ្ងរបំផុតមួយផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា តាមការពិតក្មេងប្រុសរូបនេះត្រូវធ្វើដំណើរទៅសាលារៀនទេ តែដល់ពេលដើរដល់ចំណុចកើតហេតុរូបគេក៏បានសម្រេចចិត្តធ្វើសកម្មភាពដ៏សាហាវមួយតែម្តងគឺដុតបំផ្លាញអាគារតុលាការ West Kowloon Magistrates ដែលជាតុលាការដ៏សំខាន់មួយនៅក្រុងហុងកុង។ ក្មេងប្រុសដែលត្រូវបានគេចាប់ខ្លួននេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណច្បាស់លាស់ឡើយ ដោយគេគ្រាន់បញ្ជាក់ថា រូបគេជាក្មេងកំព្រាឪពុកម្តាយនិងកំពុងរស់នៅជាមួយនឹងជីដូនអាយុ ៧៥ ឆ្នាំម្នាក់។

តាមវីដេអូបានបង្ហាញថា ក្មេងប្រុសដែលត្រូវបានគេចាប់ខ្លួនបានពាក់ម៉ាស់ និងព្យាយាមរត់យ៉ាងលឿន ក្រោយមកទើបត្រូវប៉ូលិសចាប់ខ្លួនបាននិងវាយយ៉ាងខ្លាំងផងដែរ។ ក្រោយចាប់ខ្លួនរូបគេប៉ូលិសបានរឹបអូសយកសម្ភារៈដែលគេអាចប្រើប្រាស់ដុតបំផ្លាញអាគារតុលាការទាំងអស់ ហើយក្រោយមកខាងប៉ូលិសបានទាក់ទងទៅខាងសាលារៀនរបស់គាត់ឲ្យមកទទួលគេត្រលប់ទៅផ្ទះវិញផងដែរ។ សូមបញ្ជាក់ជូនថា បើគិតមកទល់នឹងពេលនេះបាតុកម្មនៅហុងកុងបានកើតមានរយៈពេលជិត ៧ ខែហើយ ខណៈស្ថានភាពនៅតែធ្ងន់ធ្ងរដដែលគ្មានចុះខ្សោយអីបន្តិច៕
អត្ថបទ៖ ភក្តី