ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីម្នាក់ត្រូវពស់ចឹកក្នុងថ្នាក់ខំហៅគ្រូឲ្យជួយ តែគ្រូមិនអើពើហើយនិយាយថា “បន្តិចទៀតបាត់ឈឺហើយ” ទុកនាងចោលរហូតទាល់តែនាងស្លាប់

    BY autoadmin November 26, 2019
    ក្មេងស្រីម្នាក់ត្រូវពស់ចឹកក្នុងថ្នាក់ខំហៅគ្រូឲ្យជួយ តែគ្រូមិនអើពើហើយនិយាយថា “បន្តិចទៀតបាត់ឈឺហើយ” ទុកនាងចោលរហូតទាល់តែនាងស្លាប់

    ឥណ្ឌា៖ ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយត្រូវពស់វែកមួយក្បាលចឹកនាងនៅក្នុងថ្នាក់រៀន តែគ្រូបង្រៀនរបស់នាងមិនបានចាប់អារម្មណ៍ជាមួយនាងទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនដាច់ស្រយ៉ាលមួយក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ខណៈដែលថ្នាក់រៀនកំពុងដំណើរការរៀនជាធម្មតានៅម៉ោង ៣ និង ១០ នាទីល្ងាច ស្រាប់តែមានពស់វែកមួយក្បាលបានវារចូលទៅក្នុងថ្នាក់រៀន ហើយបានចឹកជើងក្មេងស្រីរងគ្រោះ។

    ភ្លាមៗក្រោយត្រូវបានពស់ចឹកក្មេងស្រីរងគ្រោះបានប្រាប់ទៅកាន់គ្រូបង្រៀននាងដែរ តែគ្រូបន្ទុកថ្នាក់នាងហាក់មិនអើពើចំពោះស្ថានភាពរបួសនាងឡើយហើយបានប្រាប់វិញថា វាមិនអីទេបន្តិចទៀតបាត់ឈឺហើយ។ ទម្រាំតែដល់ម៉ោងត្រូវចេញពីរៀនជើងរបស់ក្មេងស្រីរងគ្រោះឡើងពណ៌ខៀវ ទើបគេប្រញាប់ជូននាងទៅមន្ទីរពេទ្យតែជាអកុសលនាងបានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យទៀត។ ក្រោយកើតមានហេតុការណ៍នេះ គ្រូបន្ទុកថ្នាក់របស់ក្មេងស្រីរងគ្រោះត្រូវបានក្រសួងអប់រំឥណ្ឌាសម្រេចព្យួរឈ្មោះពីការងារមួយរយៈផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: