សុនខមួយក្បាលទទួលបានមេដាយកិត្តិយសពីរដ្ឋាភិបាលម៉ាឡេស៊ី ក្រោយជួយប៉ូលិសបំបែកសំណុំរឿងឃាតកម្មដ៏រសើបមួយ
ម៉ាឡេស៊ី៖ សុនខមួយក្បាលទទួលបានមេដាយកិត្តិយសពីរដ្ឋាភិបាលម៉ាឡេស៊ី ក្រោយវាបានជួយក្រុមប៉ូលិសព្រហ្មទណ្ឌបំបែបសំណុំរឿងឃាត់កម្មដ៏រសើបមួយ។ សុនខមួយក្បាលនេះមានអាយុ ១២ ឆ្នាំ និងត្រូវបានគេហៅវាថា Urby ស្ថិតនៅក្រោយការហ្វឹកហាត់ និងបញ្ជាដោយពីផ្ទាល់ពីប៉ូលិសម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះថា Corporal Umbat Anak Selan។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ករណីឃាតកម្មដែល Urby ជួយបំបែកបាននោះបានកើតឡើងនៅក្នុងតំបន់ Banting រដ្ឋ Selangor ភាគខាងលិចប្រទេសម៉ាឡេស៊ី និងបានកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០១៩ កន្លងម្លះ។

អស់រយៈពេលជាយូរ គេនៅតែមិនទាន់បំបែកសំណុំរឿងនេះបានទេ ព្រោះគេមិនអាចរកឃើញសាកសពត្រូវលាក់នៅកន្លែងណាឡើយ។ យ៉ាងណាក្តី ថ្មីៗនេះ Urby ជាសត្វសុនខតែមួយក្បាលគត់ក្នុងចំណោមសត្វចឹញ្ចឹមជាច្រើនក្បាលទៀត ដែលអាចនាំគេទៅរកឃើញកន្លែងលាក់សាកសពស្រ្តីបង់ក្លាដេសម្នាក់ហើយការរកឃើញនេះគឺជាភស្តុតាំងដ៏សំខាន់មួយក្នុងការបំបែកសំណុំរឿងទាំងមូលផងដែរ។ ព្រោះភាពសំខាន់នេះហើយ ទើបរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចផ្តល់មេដាយកិត្តិយសព្រមគ្នាដល់លោក Corporal Umbat Anak Selan ដែលជាអ្នកបង្វឹកសុនខ រួមទាំងសត្វសុនខដ៏ឆ្លាយវ័យ Urby ផងដែរ៕
អត្ថបទ៖ ភក្តី








