ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំឱ្យពូកែចោលសំរាមពីលើអគាររកមុខមិនឃើញពេក អ្នកស្រុកនាំគ្នាបំពាក់កាមេរ៉ាជាង ១០០ ដើម្បីចាំចាប់មុខអ្នកចោលសំរាម

    BY autoadmin November 26, 2019
    កុំឱ្យពូកែចោលសំរាមពីលើអគាររកមុខមិនឃើញពេក អ្នកស្រុកនាំគ្នាបំពាក់កាមេរ៉ាជាង ១០០ ដើម្បីចាំចាប់មុខអ្នកចោលសំរាម

    ចិន៖ ថ្មីៗនេះសហគមន៍លំនៅដ្ឋានមួយនៅរដ្ឋធានីអានហួយ នៃខេត្តហឺប៉ី បានបោះជំហានយ៉ាងសកម្មទប់ទល់នឹងពួកចោលសំរាមពីលើអគារ ដោយការដំឡើងកាំមេរ៉ាឃ្លាំមើលជាង១០០។ អ្នកនៅទីនោះម្នាក់បានប្រាប់សារព័ត៌មានថា ម៉ាស៊ីនថតចំនួន ១២៧ នឹងអាចធានាថា អ្នកដែលលួចបោះសំរាមចេញពីបង្អួចពីអគារខ្ពស់ៗនឹងត្រូវបានកំណត់អត្តសញ្ញាណ និងអាចចាប់ពួកគេមកដាក់ទោសបាន។ គាត់ពន្យល់ថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអ្នកស្រុកបានដាក់ពាក្យបណ្តឹងទៅអាជ្ញា​ធរ អំពីការចោលសំរាមពីលើអគារ ហើយមានទាំងដុំឥដ្ឋទៀតផង។ គាត់បានបន្ថែមទៀតថា ចាប់តាំងពីកាមេរ៉ាបានដំឡើងរួច ករណីបែបនេះបានធ្លាក់ចុះដល់សូន្យ។

    កាមេរ៉ាឃ្លាំមើលចំនួន ១២៧ វាហាកដូចជាច្រើនពេកពិតមែន ប៉ុន្តែកំពូលអ្នកចោលសំរាម ឬ “killer litter” ពីលើអគារខ្ពស់ បានក្លាយជាប្រធានបទក្ដៅនាពេលថ្មីៗនេះ។ ជាក់ស្ដែងកាលពីដើមខែនេះ តុលាការប្រជាជនកំពូលរបស់ប្រទេសចិន បានចេញសេចក្តីណែនាំថ្មីដោយប្រកាសថា ការបោះចោលវត្ថុដោយចេតនាពីអគារខ្ពស់នឹងត្រូវបានចាត់ទុកជាបទឧក្រិដ្ឋមួយ ព្រោះវាបង្កគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ ជាមួយនឹងវិធីសាស្ត្រគ្រោះថ្នាក់ ការរងរបួសដោយចេតនា ឬមនុស្សឃាតដោយចេតនាអាស្រ័យលើស្ថានភាព៕

    អត្ថបទ៖ លីដា

    Share This Post: