ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីបញ្ជូនកាកសំណល់ប្លាស្ទិកជាង៤០កុងតឺន័រទៅកាន់អង់គ្លេសវិញ

    BY autoadmin November 27, 2019
    ម៉ាឡេស៊ីបញ្ជូនកាកសំណល់ប្លាស្ទិកជាង៤០កុងតឺន័រទៅកាន់អង់គ្លេសវិញ

    ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបញ្ជូនកាកសំណល់ប្លាស្ទិកចំនួន ៤២​ កុងតឺន័រត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ ក្រោយកាកសំណល់ទាំងនេះត្រូវបាន ផ្ញើតាមកប៉ាល់មកកាន់ប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។ បើតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយដោយលម្អិតថា កាកសំណល់ប្លាស្ទិកទាំងអស់នេះជាប្រភេទកាកសំណល់ ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះបរិស្ថាន បើទោះជាគេដុតឬកប់វាចោលនៅកន្លែងណាឆ្ងាយក៏ដោយ។ កាកសំណល់បា្លស្ទិកទាំងនេះត្រូវបានផ្ញើដោយខុសច្បាប់មកាន់ម៉ាឡេស៊ីនៅចន្លោះពីខែ មីនាឆ្នាំ ២០១៨ ដល់ខែមិនា ឆ្នាំ ២០១៩ ហើយសំរាមទាំងនេះត្រូវបានគេបន្លំឯកសារថា ជាប្រភេទសំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន តែជាក់ស្តែងវាជាប្រភេទសំរាមដែលមានជាតិពុលខ្លាំងទៅវិញ។

    សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើការរួមគ្នាជាមួយនឹងរដ្ឋាភិបាលនៃប្រភេទអាស៊ានជាច្រើនទៀតដូចជា ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី ដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាចចំពោះការបញ្ជូនកាកសំណល់ខុសច្បាប់ពីតំបន់អឺរ៉ុបមកាន់ទឹកដីអាស៊ី ហើយនេះមិនមែនជាលើកទីមួយទេដែលប្រទេសនៅអាស៊ីបានបញ្ជូនសំរាមត្របល់ទៅកាន់ប្រទេសដើមនៅតំបន់អឺរ៉ុបវិញនោះ៕

    អត្ថបទ៖ ភក្តី

     

    Share This Post: