ឆ្លាតមែន! បុរសម្នាក់បង្កើត App ស្វែងរកគូស្នេហ៍ ហើយក្នុង App នោះប្រើបានតែស្រីៗ និងរូបលោកជាប្រុសតែម្នាក់ឯងប៉ុណ្ណោះ
ដើម្បីកាត់បន្ថយការប្រកួតប្រជែងក្នុងការស្វែងគូស្នេហ៍នោះ បុរសម្នាក់បានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ស្វែងរកដៃគូស្នេហាមួយ ដែលក្នុង App នោះគឺមានមនុស្សប្រុសតែម្នាក់គត់គឺរូបគាត់ផ្ទាល់តែម្តងដែលអាចចូលទៅប្រើប្រាស់ App នោះបាន។ ជាធម្មតានៅក្នុង App សម្រាប់ស្វែករកគូស្នេហ៍ គឺមនុស្សប្រុសនិងមនុស្សស្រីមកពីគ្រប់ទីកន្លែងអាចចូលទៅប្រើប្រាស់បាន ដោយពួកគេគ្រាន់តែបញ្ជូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ និងព័ត៌មានមនុស្សផ្ទុយភេទ ដែលពួកគេចង់ស្វែងរកហើយកម្មវិធីនឹងជួយស្វែងរកដៃគូណាដែលស័ក្កសមបំផុតសម្រាប់ពួកគេ។
យ៉ាងណាក្តី លោក Aaron Smith ជនជាតិអាមេរិក អាយុ ៣១ ឆ្នាំ បានបង្កើត App ស្វែងរកគូស្នេហ៍មួយ ដែលរូបគាត់ជាមនុស្សប្រុសតែម្នាក់គត់ដែលអាចចូលទៅរកគូស្នេហ៍ក្នុង App នោះ ដោយគាត់បានប្រើរូបថតរបស់គាត់ក្នុងស្ទាយផ្សេងៗគ្នាជាច្រើន ដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សស្រីផ្សេងគ្នាដែរ។ ការបង្កើត App នេះត្រូវបានគេមើលឃើញថា គឺក្នុងគោលបំណងស្វែងរកគូស្នេហ៍ផ្ទាល់របស់លោក Aaron Smith តែម្តង តែមិនមែនប្រើប្រាស់ App ដើម្បីស្វែករកប្រាក់ឡើយ៕

អត្ថបទ៖ ភក្តី
