ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កសិដ្ឋានមួយនៅរុស្ស៊ីឲ្យគោពាក់វ៉ែនតា VR ដើម្បីមើលវិដេអូសប្បាយៗ កុំឲ្យគោស្ត្រេសតប់ប្រមល់ ទើបផលិតទឹកដោះមកបានល្អ

    BY autoadmin November 27, 2019
    កសិដ្ឋានមួយនៅរុស្ស៊ីឲ្យគោពាក់វ៉ែនតា VR ដើម្បីមើលវិដេអូសប្បាយៗ កុំឲ្យគោស្ត្រេសតប់ប្រមល់ ទើបផលិតទឹកដោះមកបានល្អ

    រុស្ស៊ី៖ ថ្មីៗនេះមានរូបភាពមួយកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញ ដែលវាបានបង្ហាញពីសត្វគោមួយក្បាលមានពាក់វ៉ែនតា VR យ៉ាងចម្លែកមែនទែន។ យ៉ាងណាក៏ដោយនេះមិនមែនជាការ Troll លេងសើចអ្វីនោះទេ សត្វគោនោះគឺកំពុងតែរីករាយជាមួយរូបភាពទេសភាពបែបស្រុកស្រែចេញពីវ៉ែនតា VR ដើម្បីឱ្យវាមានអារម្មណ៍ស្ងប់ និងអាចផលិតទឹកដោះបានល្អប្រសើរ។ នេះគឺជាការជំហាននៃការស្រាវជ្រាវរបស់ក្រសួងកសិកម្ម និងស្បៀងអាហារនៃតំបន់មូស្គូ ដើម្បីសិក្សាលើការប្រមូលទឹកដោះគោស្រស់ប្រកបដោយគុណភាព។

    ជាក់ស្តែងក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ក្នុងអំឡុងពេលនៃការធ្វើតេស្តដំបូងនេះថា សត្វគោដែលបានពាក់វ៉ែនតា VR មានការថយចុះនៃការថប់បារម្ភ ហើយមានអារម្មណ៍កាន់តែល្អ។ អ្នកស្រាវជ្រាវក៏បានបន្ថែមដែរថា លទ្ធផលនេះគឺដើរតួយ៉ាងសំខាន់សម្រាប់សត្វគោ ក្នុងការផលិតទឹកដោះឱ្យបានច្រើន និងគុណភាពខ្ពស់។ មួយទៀតសូម្បីតែការហៅសត្វគោទៅតាមឈ្មោះផ្ទាល់ខ្លួនរបស់ពួកវា ក៏អាចជំរុញឱ្យពួកវាផលិតទឹកដោះបានល្អផងដែរ។ យ៉ាងណាមិញលទ្ធផលនៃការសិក្សាទាំងមូលនៃការធ្វើតេស្ដនឹងចេញផ្សាយឆាប់ៗ ហើយខណៈពេលនេះក្រសួងកសិកម្ម និងស្បៀងអាហារនៃតំបន់មូស្គូ មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: