ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃប្រកាសថា ចាប់ពីខែមករាឆ្នាំក្រោយនេះ អ្នកដែលចូលឧទ្យានជាតិរបស់ខ្លួន ត្រូវយកសំរាមចេញទៅផ្ទះវិញដោយខ្លួនឯង

    BY autoadmin November 27, 2019
    ថៃប្រកាសថា ចាប់ពីខែមករាឆ្នាំក្រោយនេះ អ្នកដែលចូលឧទ្យានជាតិរបស់ខ្លួន ត្រូវយកសំរាមចេញទៅផ្ទះវិញដោយខ្លួនឯង

    ចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២០ នេះតទៅ អ្នកទេសចរដែលទៅលេងឧទ្យានជាតិក្នុងប្រទេសថៃ ហើយមានអីវ៉ាន នំចំណី ឬអាហារផ្សេងៗដែលអាចឱ្យមានសំរាម នឹងត្រូវកាន់ថង់សំរាមប្លាស្ទិចជាប់ខ្លួនទាំងនោះត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង។ ការដាក់កំហិតនេះ គឺដោយសារតែប្រទេសនេះយល់ឃើញថា សំរាមបានក្លាយជាបញ្ហាធំមួយ ហើយកន្លងមកវាបានធ្វើឱ្យសត្វជាច្រើនស្លាប់ដោយសារសំរាមនេះ។ ជាស្តែងជនរងគ្រោះចុងក្រោយដែលបានស្លាប់ដោយសារសំរាម គឺជាសត្វក្ដាន់មួយក្បាលរបស់ឧទ្យានជាតិ Khun Sathan ដែលក្រោយពេលធ្វើកោសល្យវិច័យឃើញថា នៅក្នុងពោះរបស់វាពោរពេញដោយសំរាមរហូតដល់ ៧គីឡូក្រាម ។

    រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Warawut Silpa-archa បាននិយាយនៅថ្ងៃនេះថា លោកបានណែនាំដល់ប្រធានឧទ្យានជាតិទាំងអស់ឱ្យព្រមានភ្ញៀវទេសចរ ហើយឱ្យពួកគេយកថង់សំរាមរបស់ខ្លួនត្រឡប់ទៅវិញផងដែរ។ ចំណែកសត្វក្ដាន់ដែលបានងាប់នោះ ខាងឧទ្យាននិយាយថា មិនមែនជាសំរាមក្នុងឧទ្យាទេ ហើយកន្លែងចាក់សំរាមរបស់ឧទ្យាក៏មានរបងព័ទ្ធជុំវិញដែរ។ ពួកគេគិតថា វាបានស៊ីសំរាមនៅក្នុងភូមដែលនៅជិតនោះ ព្រោះនៅកន្លែងដែលវាងាប់ គ្មានអ្នកក្រៅចូលទៅនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: