ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សស្លាប់នៅក្នុងការរញ្ជួយដីនៅប្រទេសអាប់បានី បានកើនឡើងដល់ ៤៧នាក់ហើយ

    BY autoadmin November 29, 2019
    មនុស្សស្លាប់នៅក្នុងការរញ្ជួយដីនៅប្រទេសអាប់បានី បានកើនឡើងដល់ ៤៧នាក់ហើយ

    រដ្ឋាភិបាលអាល់បានីនិយាយថា មនុស្សស្លាប់នៅក្នុងការរញ្ជួយដីកាលពីថ្ងៃអង្គារនេះបានកើនឡើងដល់ ៤៧នាក់ហើយ និង ៧៩០នាក់ផ្សេងទៀតរងរបួស។ ការរញ្ជួយដីឥឡូវនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់ ដែលបានវាយប្រហារប្រទេសអឺរ៉ុបខាងត្បូងនេះក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។ ទីក្រុង Durres នៅលើឆ្នេរ Adriatic ត្រូវបានគេរាយការណ៍ថា ជាតំបន់ដែលរងគ្រោះថ្នាក់ជាងគេបំផុត។ ចំណែកក្រុមពន្លត់អគ្គីភ័យ និងយោធានៅតែបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត ដែលសង្ស័យថាជាប់នៅក្នុងគំនរបាក់បែក។

    ប្រទេសនៅជិតៗដូចជាប្រទេសអ៊ីតាលី និងប្រទេសក្រិក បានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់តំបន់រងគ្រោះក្នុងប្រទេស។ សម្តេច ប៉ាប ហ្វ្រង់ស័រ ក៏បានសន្យាបរិច្ចាគ ១០០,០០០អឺរ៉ូ ឬប្រហែល ១១០,០០០ដុល្លារដល់អ្នកនៅរស់រាន។ ហើយរដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់អាល់បានីផងដែរ។ រំលឹកដែរថា ការរញ្ជួយដីដែលមានកម្លាំង ៦.៤រ៉ិចទ័របានកើតឡើងនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ខាងលិចទីក្រុង Tirana កាលព្រឹកថ្ងៃអង្គារ៕

    អត្ថបទ៖ លីដា

    Share This Post: