ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទោះបីឪពុកនិងជីដូនស្លាប់ចោលក្ដី ក្មេងប្រុសម្នាក់នេះសុខចិត្តដាំបន្លែចិញ្ចឹមជីវិត ហើយមិនសុំ ឬទទួលជំនួយពីគេនោះទេ

    BY autoadmin November 29, 2019
    ទោះបីឪពុកនិងជីដូនស្លាប់ចោលក្ដី ក្មេងប្រុសម្នាក់នេះសុខចិត្តដាំបន្លែចិញ្ចឹមជីវិត ហើយមិនសុំ ឬទទួលជំនួយពីគេនោះទេ

    កុមារាជនជាតិវៀតណាមម្នាក់ត្រូវរស់នៅយ៉ាងកំព្រាម្នាក់ឯង បន្ទាប់ពីជីដូន និងឪពុកបានស្លាប់ចោល។ កុមារាម្នាក់នោះមានឈ្មោះថា Dang Van Khuyen អាយុ ១០ឆ្នាំ ហើយអ្វីដែលគួរឱ្យសរសើរគាត់បំផុតគឺថា គាត់មិនលាដៃសុំទានគេ មិនព្រមឱ្យគេយកទៅចិញ្ចឹម ហើយក៏មិនទទួលជំនួយពីនរណាម្នាក់នោះដែរ។ កុមារា Khuyen ចិញ្ចឹមជីវិតដោយដាំបន្លែខ្លួនឯង​ ហើយមិនថាគាត់ត្រូវរស់នៅជីវិតឯកោ និងធ្វើការដាំដំណាំចិញ្ចឹមជីវិតទាំងវ័យក្មេងនោះទេ គាត់ថែមទាំងជាសិស្សឧស្សាហ៍ទៅវៀនមិនដែលខានទៀតផង។

    ក្មេងប្រុស Khuyen កាលពីមុនធ្លាប់តែរស់នៅក្នុងជីវិតសាមញ្ញ ជាមួយនឹងជីដូននៅក្នុងភូមិដាច់ស្រយាលមួយ នៅឯប្រទេសវៀតណាម ខណៈដែលឪពុករបស់គាត់ធ្វើការសំណង់នៅក្រៅទីក្រុង។ ក្នុងនាមជាសិស្សពូកែ Khuyen បានទៅសាលារៀនរាល់ថ្ងៃ ដោយពឹងផ្អែកលើប្រាក់ដែលឪពុកផ្ដល់ឱ្យ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុក្នុងគ្រួសារ។ ក្រោយមកមិនយូរប៉ុន្មានជីដូនរបស់ក្មេងប្រុសក៏បានទទួលមរណភាពដោយសារជរាពាធ ចំណែកឪពុករបស់គាត់ក៏ត្រូវបានស្លាប់ដោយគ្រោះថ្នាក់នៅកន្លែងធ្វើការទៅទៀត។

    នៅពេលដែលឪពុករបស់ក្មេងប្រុសបានស្លាប់ គ្រូរបស់ Khuyen ជាអ្នករ៉ាប់រងថ្លៃចំណាយបញ្ជូនសពមកស្រុកកំណើតវិញ ហើយគាត់ប្រមូលមូលនិធិបានប្រហែល ៤៣០ដុល្លារអាមេរិក ដើម្បីបូជាសពឪពុករបស់ក្មេងប្រុស។ រឿងរ៉ាវរបស់ក្មេងប្រុសត្រូវបានគ្រូរបស់គាត់ចែកចាយលើបណ្ដាញសង្គម ហើយក៏មានមនុស្សជាច្រើនសម្តែងការសោកស្ដាយ។ មានមនុស្សជាច្រើនក៏បានបារម្ភពីស្ថានភាពរបស់គាត់ពេលនេះដែរ មានខ្លះចង់ជួយជាជំនួយទឹកប្រាក់ផ្សេងៗ។ ប៉ុន្តែយ៉ាងណាក្មេងប្រុសមិនទទួលជំនួយ ហើយសូម្បីតែរដ្ឋាភិបាលក្នុងតំបន់ និងសាលាចង់រកគ្រួសារថ្មីឱ្យគាត់ ក៏គាត់មិនទៅនៅនោះដែរ។ គាត់និយាយថា សុខចិត្តនៅម្នាកឯង ប្រឈមមុខនឹងឧបសគ្គក្នុងជីវិតដោយខ្លួនឯង៕

    អត្ថបទ៖ លីដា

    Share This Post: