សម័យហ្វេសប៊ុកអញ្ចឹងមែន! ឃើញមិត្តភក្តិលង់ទឹកហើយមិនជួយទេគិតតែពីថតរូបរហូតទាល់តែមិត្តភក្តិដាច់ខ្យល់ស្លាប់តែម្តង
ឥណ្ឌា៖ យុវជនជនម្នាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកទន្លេស្លាប់ខណៈដែលគាត់ទៅហែលទឹកលេងជាមួយនឹងមិត្តភក្តិ ហើយអ្វីដែលជារឿងហួសចិត្តនោះគឺពេលដែលជនរងគ្រោះលក់ទឹកនោះមិត្តភក្តិរបស់គាត់មិនជួយអ្វីនោះទេដោយគិតតែទាញទូរស័ព្ទមកថតទៅវិញ។ រឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងដៃទន្លេមួយក្នុងក្រុង Kalburgi រដ្ឋ Karnataka នៃប្រទេសឥណ្ឌា។ ជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Ayub និងមានអាយុ ១៩ ឆ្នាំ។ សារព័ត៌មាន Worldofbuzz បានរៀបរាប់ឲ្យដឹងថា Ayub បានលោតចូលទៅក្នុងទឹកទន្លេនិងបានហែលចេញពីច្រាំងយ៉ាងមានទំនុកចិត្តបំផុត យ៉ាងណាក្តីពេលហែលត្របល់មកវិញរូបគេហាក់អស់កម្លាំងនិងមិនអាចហែលមកដល់ច្រាំងវិញទេ។
ខណៈនោះជនរងគ្រោះបានលើកដៃសុំជំនួយពីមិត្តភក្តិគេដែលកំពុងឈរនៅមាត់ច្រាំង តែមិត្តភក្តិគេហាក់មិនមកយកចិត្តទុកដាក់ឡើយហើយផ្ទុយទៅវិញមិត្តភក្តិរូបនោះគិតតែពីទាញទូរស័ព្ទមកថត និងទុកឲ្យ Ayub លង់ទឹករហូតទាល់តែស្លាប់តែម្តង។ ការបាត់បង់ជីវិតរបស់ Ayub ត្រូវគេមើលឃើញថា ព្រោះតែការមើលស្រាលបញ្ហាពីសំណាក់មិត្តភក្តិរបស់ជនរងគ្រោះផ្ទាល់តែម្តង ដោយគាត់គិតថាជនរងគ្រោះប្រាកដជាអាចហែលដល់ច្រាំងវិញដូចនេះគាត់ព្យាយាមថតសកម្មភាពនេះទុកជាការសប្បាយវិញហើយមិនបាច់ជួយគាត់នោះទេ ហើយទីបំផុតជនរងគ្រោះក៏ត្រូវស្លាប់យ៉ាងសោកស្ដាយជាទីបំផុត៕

អត្ថបទ៖ ភក្តី

