ខ្មែរណូត

ស្វែងរក

  • កីឡា

    Inter Milan កំពុងពិចារណាទិញខ្សែបម្រើ Mateo Kovacic ត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្ដងទៀត

    BY Khmernote Media April 5, 2018
    Inter Milan កំពុងពិចារណាទិញខ្សែបម្រើ Mateo Kovacic ត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្ដងទៀត

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Calciomercato បានអោយដឹងថា៖ ក្លឹបបយក្សអ៊ីតាលី Inter Milan កំពុងពិចារណាទិញខ្សែបម្រើ Mateo Kovacic ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    គិតមកដល់ពេលនេះខ្សែបម្រើ Mateo Kovacic មិនទាន់ស្វែងរកឈ្មោះក្នុងការជាប់ជម្រើសដំបូងរបស់ក្លឹបអធិរាជសរ Real Madrid នៅឡើយទេ។ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ ប្រសិនបើរូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានប្រកួត។

    ខ្សែបម្រើ Kovacic អាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid ត្រលប់ទៅកាន់ក្លឹបចាស់ Inter Milan របស់គេវិញនៅក្នុងរដូវកាលក្រោយ ខណៈដែលពេលនេះ Inter Milan កំពុងពិចារណាក្នុងការទិញខ្សែបម្រើ Kovacic ត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្ដងទៀត។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay