អន្តរជាតិ
សូមចូលរួមសោកស្ដាយ អតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuhiro Nakasone បានស្លាប់កាលពីម្សិលមិញ ក្នុងវ័យ១០១ឆ្នាំ
BY autoadmin
November 30, 2019
ទូរទស្សន៍ NHK បាននិយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Yasuhiro Nakasone បានទទួលមរណភាពហើយ ក្នុងអាយុ ១០១ឆ្នាំ។ លោកជាអតីតនាយករដ្ឋមន្រ្តីមួយរូបដ៏មានឥទ្ធិពល ដែលបានពង្រឹងសម្ព័ន្ធភាពយោធាជប៉ុនជាមួយសហរដ្ឋអាមេរិក ធ្វើឯកជនភាវូបនីយកម្មផ្លូវដែកជាតិជប៉ុន (JNR) ក្នុងទសវត្សឆ្នាំ១៩៨០ និងបានតស៊ូជាមួយការិយាធិបតេយ្យ ដើម្បីអនុម័តការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំក្នុងប្រទេស។

នៅពេលដែលលោក Nakasone បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨២ ដល់ ១៩៨៧ លោកបានលើកស្ទួយប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន ប៉ុន្តែលោកមិនបានសម្រេចក្តីសុបិន្តរបស់លោកក្នុងការកែប្រែរដ្ឋសន្តិភាពនិយមនោះទេ។ ក្នុងឆ្នាំ១៩៨៣ លោកបានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេដែលធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រទេសដែលជប៉ុនធ្លាប់បានធ្វើអាណានិគមយ៉ាងឃោរឃៅពីឆ្នាំ១៩១០ ដល់ ១៩៤៥។

អត្ថបទ៖ លីដា