ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដើម្បី iPhone 11 មួយគ្រឿង ស្ត្រីវៀតណាមម្នាក់សុខចិត្តលក់ក្មួយស្រីបង្កើតខ្លួនឯងអាយុទើប២ឆ្នាំ

    BY autoadmin November 30, 2019
    ដើម្បី iPhone 11 មួយគ្រឿង ស្ត្រីវៀតណាមម្នាក់សុខចិត្តលក់ក្មួយស្រីបង្កើតខ្លួនឯងអាយុទើប២ឆ្នាំ

    វៀតណាម៖ ស្រ្តីជនជាតិវៀតណាមម្នាក់ត្រូវបានគេរាយការណ៍ថា បានលក់ក្មួយស្រីខ្លួនឯងតាមបណ្តាញអ៊ីនធឺណិតជាថ្នូរនឹងទូរស័ព្ទដៃ iPhone 11 មួយគ្រឿង។ ស្រ្តីដៃឆៅរូបនេះមានឈ្មោះថា Hanh រស់នៅក្នុងខេត្ត An Giang ភាគខាងត្បូងប្រទេសវៀតណាម ហើយរូបគាត់ត្រូវបានសាច់ញាតិទុកចិត្ត និងប្រគល់ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ឲ្យមើលថែទៀតផង។ ក្នុងនាមជាអ្នកមើលថែក្មេងនេះហើយដែលអ្នកនាង Hanh បែកគំនិតលក់ក្មេងដើម្បីបានទូរស័ព្ទដៃស៊េរីថ្មីមួយគ្រឿងគឺ iPhone 11 ។ នៅក្នុងបណ្តាញសង្គម FacebooK អ្នកនាង Hanh បានស្គាល់មនុស្សម្នាក់ដែលមានឈ្មោះថា Vinh ហើយគាត់បានកុហកគេថា ក្មេងស្រ្តីអាយុ ២ ម្នាក់នេះត្រូវបានឪពុកម្តាយបោះបង់ចោល គ្មានអ្នកមើលថែ និងគួរឲ្យអាណិតណាស់ ហើយប្រសិនបើអ្នកណាចង់យកនាងទៅចិញ្ចឹមគឺអាចយកពីគាត់បាន។

    ភ្លាមនោះលោក Vinh ​ក៏បានសម្រេចចិត្តយកក្មេងមកចិញ្ចឹម ដោយគាត់បានផ្តល់ប្រាក់មួយចំនួនទៅកាន់អ្នកនាង Hanh សម្រាប់ធ្វើដំណើរយកក្មេងមកឲ្យគាត់ និងផ្តល់ជូនទូរស័ព្ទ iPhone 11​ មួយគ្រឿងតាមការចង់បានរបស់អ្នកនាង Hanh ផងដែរ។ យ៉ាងណាក្តី​ ឪពុកម្តាយរបស់ក្មេងរងគ្រោះបានទៅប្តឹងប៉ូលិសក្រោយបាត់កូន ហើយប៉ូលិសក៏បានបើកការស៊ើបអង្កេត និងឈានទៅចាប់ខ្លួនអ្នកនាង Hanh ឲ្យមកទទួលទោសតាមច្បាប់ផងដែរ។ បច្ចុប្បន្នក្មេងតូចត្រូវបានគេប្រគល់ទៅឲ្យឪពុកម្តាយវិញហើយ ខណៈលោក Vinh កំពុងត្រូវបានប៉ូលិសធ្វើការសាកសួរ ហើយគាត់ក៏ប្រឈមនឹងការទទួលទោសផងដែរប្រសិនបើគេរកឃើញថា គាត់មានចេតនាទិញក្មេងនេះទាំងគាត់ដឹងថាក្មេងនៅមានឪពុកម្តាយចិញ្ចឹម៕

    អត្ថបទ៖ ភក្តី

    Share This Post: