ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំឱ្យពិបាកថាគ្មានលុយរាយពេក អ្នកសុំទានម្នាក់នេះមានកូដ QR ឱ្យទូទាត់លុយយ៉ាងស្រួលតែម្ដង

    BY autoadmin November 30, 2019
    កុំឱ្យពិបាកថាគ្មានលុយរាយពេក អ្នកសុំទានម្នាក់នេះមានកូដ QR ឱ្យទូទាត់លុយយ៉ាងស្រួលតែម្ដង

    ជាធម្មតានៅពេលដែលអ្នកសុំទានគាត់ទៅសុំលុយពីនរណាម្នាក់ យើងតែងតែឮម្នាក់នោះតបវិញថា គ្មានលុយរាយឱ្យអីជាដើម ប៉ុន្តែការពិតមនុស្សភាគច្រើនគ្រាន់តែមិនចង់ទម្លាប់ឱ្យលុយតែប៉ុណ្ណោះ។ មិនមែនថាគ្មានលុយរាយពួកគេសោះនោះទេ ប៉ុន្តែអ្នកខ្លះយកការសុំទានធ្វើជាអាជីវកម្ម។ ជាក់ស្ដែងរឿងរ៉ាវនៅក្នុងប្រទេសចិននេះវិញ ក៏កំពុងធ្វើឱ្យអ្នកលេងបណ្ដាញហួសចិត្តយ៉ាងខ្លាំងជាមួយភាពទំនើបរបស់គាត់យ៉ាងខ្លាំង ដោយសារលោកយាយម្នាក់គាត់បានប្រើកូដ QR របស់ WeChat Pay ដើម្បីឱ្យអ្នកបរិច្ចាគទានទាំងនោះទូទាត់ប្រាក់តាមកូដនោះ។ ហើយវិធីនេះមិនមែនប្រើលើគ្រប់គ្នានោះទេ គឺសម្រាប់តែអ្នកដែលនិយាយថា “គ្មានលុយរាយ” ប៉ុណ្ណោះ។

    វាជាការបង្ហោះនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយគណនី Fazil Irwan នៅលើ Facebook ដោយបានបង្ហាញពីលោកយាយម្នាក់ ដែលដើរសុំទាននៅតាមដងផ្លូវនៃទីក្រុងប៉េកាំង ហើយគាត់បានបង្ហាញកូដ QR របស់គាត់ទៅកាន់នារីម្នាក់ដែលនិយាយថាគ្មានលុយរាយ។ យោងតាមលោក Irwan ហេតុការណ៍នេះបានកើតឡើង នៅពេលដែលប្រធានវេទិកាសេដ្ឋកិច្ចចិន (WCEF) លោក Cheah Chyuan Yong និងមិត្តភក្តិមួយចំនួនរបស់ពួកគេមកពីទីក្រុងប៉េកាំង បានចេញទៅញាំអាហារជុំគ្នាកាលពីថ្ងៃពុធ។

    លោក Irwan បានសរសេរថា៖ “…មិត្តភក្តិរបស់យើងមួយចំនួនបានទៅបរិភោគអាហារពេលល្ងាច ហើយមានអ្នកសុំទានម្នាក់នៅតាមផ្លូវសុំលុយពួកយើង”។ ទោះយ៉ាងណានៅពេលម្នាក់ក្នុងចំណោមពួកគេបានប្រាប់អ្នកសុំទានថា នាងមិនមានលុយរាយទេ ហើយអ្នកសុំទានបាននិយាយថា “មិនអីទេអ្នកអាចបង់ប្រាក់តាមរយៈ WeChat បាន”។ ការលើកឡើងរបស់អ្នកសុំទានម្នាក់នោះបានត្រឹមតែធ្វើឱ្យពួកគេហួសចិត្តប៉ុណ្ណោះ ហើយលោក Irwan ក៏បានចែកចាយរឿងនេះក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកលេងបណ្ដាញជាច្រើនហួសចិត្តដូចគ្នា៕

    អត្ថបទ៖ លីដា

    Share This Post: